Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កសិករ លោក ប៉ុក វ៉េង ទទួលបានការគាំទ្របច្ចេកទេសកសិកម្មថ្មីពីកម្មវិធី ASPIRE ដែលធ្វើឱ្យគាត់ជោគជ័យលើការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ខេត្តក្រចេះ

កសិករ លោក ប៉ុក វ៉េង ទទួលបានការគាំទ្របច្ចេកទេសកសិកម្មថ្មីពីកម្មវិធី ASPIRE ដែលធ្វើឱ្យគាត់ជោគជ័យលើការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ខេត្តក្រចេះ

កម្មវិធី ASPIRE ខេត្តក្រចេះ ៖

 

កសិករ លោក ប៉ុក វ៉េង ទទួលបានការគាំទ្របច្ចេកទេសកសិកម្មថ្មីពីកម្មវិធី ASPIRE ដែលធ្វើឱ្យគាត់ជោគជ័យលើការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ខេត្តក្រចេះ

============================

 

ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត បានចុះប្រមូលទិន្នន័យស្តីពី បទពិសោធន៍ជោគជ័យនៃការដាំបន្លែក្នុងផ្ទះសំណាញ់ពីកសិករគំរូ នៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដូចមានរៀបរាប់ដូចខាងក្រោម៖

លោក ប៉ុក វ៉េង អាយុ ៥៦ឆ្នាំ គាត់មានកូន ៧នាក់ ស្រី ៤នាក់ រៀបការហើយ២នាក់ កូនគាត់៥នាក់ទៀតរស់នៅក្នុងបន្ទុកគ្រួសារ ហើយកំពុងសិក្សាសាលាបឋមសិក្សានិងអនុវិទ្យាល័យ ហើយកូនប្រុសម្នាក់ក៏បានឈប់រៀនដែរដើម្បីជួយដល់ជីវភាពគ្រួសារ។ សព្វថ្ងៃគ្រួសារគាត់រស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ពីមុនគាត់មានមុខរបរជាអ្នកដាំបន្លែ ធ្វើស្រែ និងលក់កម្លាំងពលកម្ម ដែលរកចំណូលសម្រាប់គ្រួសារប្រមាណ ២,៥០០,០០០រៀល ស្មើនឹង ៦២៥ដុល្លារ ទៅ ៣,០០០,០០០រៀល ស្មើនឹង ៧៥០ដុល្លារ ក្នុងមួយឆ្នាំៗ។ ទោះបីមានចំណូលដូចខាងលើ គ្រួសារគាត់ជួបបញ្ហាជាច្រើនផងដែរ ដូចជាខ្វះខាតថវិកាពេលមានកម្មវិធីនានា ខ្វះដើមទុនសម្រាប់ពង្រីកមុខរបរ ពិសេសចំណូលនេះ គឺនៅទាបណាស់សម្រាប់ស្ថានភាពគ្រួសារគាត់នាពេលនោះ។

 

នៅក្នុងឆ្នាំ ២០១៩ លោកប៉ុក វ៉េង និងក្រុមគ្រួសារបានចូលរួមជាមួយបណ្តុំអាជីវកម្មបន្លែដែលគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលហៅថា (ASPIRE)  រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) អនុវត្តដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ។ បណ្តុំអាជីវកម្មបន្លែនេះមានសមាជិកសរុបទាំងអស់ ១៩គ្រួសារ ដើម្បីដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងខេត្ត។

បន្ទាប់ពីចូលរួមសកម្មភាពក្នុងបណ្តុំអាជីវកម្មដាំបន្លែ គាត់ទទួលបានវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ទាំងបច្ចេកទេសផលិតកម្មដំណាំបន្លែ ការប្រឹក្សាបច្ចេកទេសក្នុងការថែទាំបន្លែដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការរៀបចំផែនការអាជីវកម្មបន្ថែមទៀត ពីមន្ត្រីជំនាញថ្នាក់ស្រុក ភ្នាក់ផ្សព្វផ្សាយឃុំ ជាប្រចាំ ដើម្បីឲ្យគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្មដាំបន្លែ។ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ គាត់ក៏មានការគាំទ្រពីកម្មវិធី ASPIRE ដែលបានផ្តល់ផ្ទះសំណាញ់(Net House) ដែលមានទំហំ១០ម x ២៤ម សូឡាបូមទឹក១គ្រឿង និងប្រពន្ធទ្រីប ។

 

ជាទូទៅគាត់អាចដាំដុះបន្លែស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់បានចំនួន ៩ដង (៩វគ្គ)ក្នុងមួយឆ្នាំ លើផ្ទៃដីប្រមាណ ២៤០មែត្រក្រឡា ។ គាត់ប្រមូលផល១ដងបាន ៦០០គក្រ និងតម្លៃជាមធ្យម ២,៨០០រៀល ដូច្នេះក្នុង១ដងទទួលបាន១,៦៨០,០០០រៀល (៤២០ដុល្លា) ។ ការចំណាយទៅពូជ និងជីប្រហែលអស់៣៨,០០០ (ពូជ១កំប៉ុង=៦,០០០ និងជីកែងនិងអ៊ុយរេ៥គក្រ=៣២០០០រៀល) ។ ចំណែកបន្លែក្រៅផ្ទះសំណាញ់វិញមានដូចជា ឈៀរី ឪឡឹក ពោត ស្ពៃក្តោប ខ្ទឹមស្លឺក ។ល។ ហើយបន្លែដែលគាត់ផលិតបាន គឺមានឈ្មួញមកប្រមូលទិញដល់កន្លែអគារប្រមូលផ្តុំ ហើយយកទៅលក់អោយអ្នកប្រមូលទិញ(យាយអែម ០៨៨ ៧៦៩៤៦៥៣)នៅផ្សារផែលើ ដើម្បីលក់បន្តនៅតាមតូមនានានៅខេត្តក្រចេះ។ ពេលសល់ពីការបោះដុំ គាត់អាចលក់នៅប្ញស្សីចារ ឃុំប្ញស្សីចារ ស្រុកចិត្របុរីបន្ថែមទៀត។ ការងារក្រៅពីដំណាំបន្លែ គាត់ធ្វើស្រែ(១ហិតា)សម្រាប់ហូប ហើយដំណាំដំឡូងមី ស្វាយចន្ទី (១០ហិតា) និងចិញ្ចឹមសត្វគោ មាន់ទា សម្រាប់ការផ្គត់ផ្គង់គ្រួសារបន្ថែមទៀត ។

 

ដោយសារគាត់ដឹងពីផលប្រយោជន៍នៃការបន្លែក្នុងផ្ទះសំណាញ់ គាត់ក៏បានពង្រីកធ្វើផ្ទះសំណាញ់ដោយខ្លួនគាត់ចំនួន៤បន្ថែម ទៀតដែលមានទំហំ១0ម x ២៥ម ។

ក្រៅពីផ្ទះសំណាញ់ គាត់ក៏មានឱកាសទទួលបានអគារប្រមូលផ្តុំកសិផល សម្រាប់ប្រមូលបន្លែពីសមាជិកបណ្តុំដែរ ក្នុង១៩គ្រួសារ ដើម្បីលក់អោយអ្នកប្រទិញថែមទៀត។ ក្នុង១ខែៗ អ្នកប្រមូលទិញបន្លែបានទទួលទិញចន្លោះពី ៧០០គក្រ ទៅ២៨០០គក្រ។

គាត់ក៏មានផែនការនៅពេលខាងមុខដែរ គឺគាត់នឹងបន្ថែមការដាំបន្លែក្នុងផ្ទះសំណាញ់ចំនួន២បន្ថែមទៀត ទៅតាមសមត្ថភាពរបស់គាត់ ពីព្រោះគាត់យល់ថាការដាំបន្លែក្នុងផ្ទះសំណាញ់អាចដាំបានពេញមួយរដូវ ជាពិសេសការទប់ស្កាត់សត្វល្អិតបំផ្លាញ និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៅទៀតលោក ប៉ុក វ៉េង នឹងមានផែនការពង្រីកចិញ្ចឹមសត្វដូចជា មាន់ទា និងគោបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូល និងយកលាមកសត្វសម្រាប់ធ្វើជីកំប៉ុសសម្រាប់ដំណាំបន្លែ។ គាត់មានទំនុកចិត្ត និងរីករាយក្រៃលែង ដោយសារមានកម្មវិធី ASPIRE មន្ទីរកសិកម្មខេត្ត ក៏ដូចជាក្រសួងកសិកម្ម តែងតែជួយគាំទ្រវិស័យកសិកម្ម សម្រាប់កសិករគ្រប់ខេត្ត-ក្រុង។

 

 

Leave a Reply

Your email address will not be published.