វឌ្ឍនភាពរបស់សមាជិកកសិករបណ្តុំអាជីវកម្មនៃកម្មវិធី ASPIRE ខេត្តកែប
កម្មវិធី ASPIRE ខេត្តកែប ៖
ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២២
លោក ថឹងបូរិន ប្រធានមន្ទីរកសិកម្ម ហើយជាប្រធាន អនុកម្មវិធី ASPIRE ខេត្តកែប បានដឹកនាំក្រុមការងារ តាមដានវឌ្ឍនភាព បណ្តុំអាជីវកម្ម កសិកម្ម និង តាមដានល្បឿននៃការបង្កបង្កើន ផលស្រូវវស្សា របស់កសិករ ។ ក្រុមការងារកម្មវិធី APSIRE នៅតែគាំទ្រកសិករបណ្តុំ ផ្តល់បច្ចេកទេសបន្ថែម និងដោះស្រាយបញ្ហាជូនដល់កសិករ ដែលគាត់កំពុងតែជួបបច្ចុប្បន្ន។
ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២២
ការរីកលូតលាស់នៃវឌ្ឍនភាពរបស់កសិករ ទឹម ខុម ភូមិអូរក្រសា បណ្តុំអាជីវកម្មមាន់អូរក្រសារ ដែលកំពុងបានចិញ្ចឹមមាន់ ១៥០ក្បាល។ ដោយសារចំណីនៅលើទីផ្សារមានតម្លៃថ្លៃ ទើបជំរុញឱ្យគាត់ផ្លាស់ប្តូរគំនិត មកប្រើចំណីផ្សំតាមបច្ចេកទេសកសិកម្មថ្មី ដែលគាត់ទទួលបានវគ្គបណ្តុំបណ្តាល ពីក្រុមការងារនៃកម្មវិធី ASPIRE ហើយចំណីផ្សំនោះរួមមាន៖ ពោតក្រហម ចុងអង្ករ ត្រកួន ដើមចេក កន្ទក់ ។ ការផ្តល់ចំណីផ្សំនេះ គឺក្នុងមួយថ្ងៃ ២ពេល ដែលធ្វើអោយមាន់មាន សុខភាពល្អ ធន់នឹងជំងឺ និងមានតម្លៃប្រសើរក្នុងទីផ្សារ។