Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការដាំដុះបន្លែរបស់សមាជិកបណ្តុំអាជីកម្មបន្លែសុវត្ថិភាព “តាត្រាវត្រពាំងថ្នល់ជោគជ័យស្រ្តីសាមគ្គី” ខេត្តសៀមរាប

ការដាំដុះបន្លែរបស់សមាជិកបណ្តុំអាជីកម្មបន្លែសុវត្ថិភាព “តាត្រាវត្រពាំងថ្នល់ជោគជ័យស្រ្តីសាមគ្គី” ខេត្តសៀមរាប

កម្មវិធី ASPIRE ខេត្តសៀមរាប ៖

នៅឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង កាលពីថ្ងៃពុធ ៩កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២

ក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE ប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យមេីលការប្រមូលផល និងការដាំដុះបន្លែរបស់សមាជិកបណ្តុំអាជីកម្មបន្លែសុវត្ថិភាពតាត្រាវត្រពាំងថ្នល់ជោគជ័យស្រ្តីសាមគ្គី ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្នល់ និងភូមិតាត្រាវឃុំកន្រ្ទាំង ឃេីញថាសមាជិកគ្រប់គ្នាកំពុងតែចាប់ផ្តេីមរៀបចំដីត្រៀមសម្រាប់ដាំដុះមុខបន្លែដែលធន់នឹងទឹកភ្លៀងនារដូវវស្សានេះ។

ដោយឡែក ការដាំដុះត្រសក់ផ្អែមក្នុងផ្ទះសំណាញ់របស់ លោក យង់ លី ឃេីញថា មានការលូតលាស់ល្អប្រសេីរ គ្រោងនឹងប្រមូលផល ពាក់កណ្តាលខែមិថុនានេះផងដែរ។

 

 

Leave a Reply

Your email address will not be published.