កម្មវិធី ASPIRE ខេត្តព្រៃវែង ៖
ដោយមានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្មវិធីASPIRE ខេត្តព្រៃវែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារពិសោធន៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដែលទទួលបានការបណ្តុះបណ្តាលពីកម្មវិធី ASPIRE នៅខេត្តកណ្តាល បានចាប់ផ្តើមធ្វើពិសោធន៍(តេស្ត) រកសារធាតុពុលនៅក្នុងបន្លែ និងផ្លែឈើ។
មានបន្លែចំនូន៦មុខ ដែលបានកំពុងលក់នៅក្នុងផ្សារទីរួមខេត្តព្រៃវែង ត្រូវបានជ្រើសរើសយកធ្វើតេស្ត រួមមាន៖
១). ស្ពៃចង្កឹះ ២). ស្ពៃតឿ ៣). សាលាដ ៤). ខ្ញី ៥). ម្ទេសដៃនាង និង ៦). ខ្ទឹមស ។
ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ស្ពៃចង្កឹះ ស្ពៃតឿ សាលាដ ខ្ញី និងម្ទេសដៃនាង គឺមានសុវត្ថិភាព ចំណែកខ្ទឹមស គឺមិនសូវសុវត្ថិភាពឡើយ ។





