Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការធ្វើតេស្តយកសំណាកវិភាគលើបន្លែក្នុងបន្ទប់ពិសោធន៍ នៅមន្ទីរកសិកម្មខេត្តកំពង់ចាម

ការធ្វើតេស្តយកសំណាកវិភាគលើបន្លែក្នុងបន្ទប់ពិសោធន៍ នៅមន្ទីរកសិកម្មខេត្តកំពង់ចាម

កម្មវិធី ASPIRE ខេត្តកំពង់ចាម ៖

ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅបន្ទប់វិភាគសារធាតុគីមីក្នុងបន្លែ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានយកសំណាកបន្លែពីសមាជិកបណ្តុំអាជីវកម្មបន្លែសំបួរមាស ដែលបានគាំទ្រដោយកម្មវិធី ASPIRE ចំនួន ៤ ប្រភេទបន្លែយកមកវិភាគមានដូចជា ៖
១-ត្រសក់ចំណារ
២-ត្រប់ស្រួយ
៣-ស្ពៃក្រញាញ់
៤-ស្ពៃខាត់ណាដើម ។

+ ជាលទ្ធផលនៃការវិភាគ បានបង្ហាញឱ្យឃើញថា ត្រសក់ចំណារ មានពណ៌ប្រហាក់ហែលនឹងពណ៌កែវ Control (កែវសុវត្តិភាព) ប៉ុន្តែវាមានពណ៌ស្រាលជាងពណ៌ក្នុងកែវ Cut Point (កែវពុល) ។
បន្លែ ៣ប្រភេទទៀតមានពណ៌ស្រាលជាងពណ៌នៅក្នុងកែវ Control ទាំងអស់។
+សេចក្តីសនិ្នដ្ឋាន៖
បន្លែទាំង ៤ប្រភេទខាងលើគ្មានសារធាតុគីមី លើសកំរិតទេ (បន្លែសុវត្ថិភាព) ហើយបន្លែទាំងនោះ គឺអាចប្រើប្រាស់លើទីផ្សារសម្រាប់បរិភោគបាន ។

 

 

Leave a Reply

Your email address will not be published.