ការធ្វើតេស្តយកសំណាកវិភាគលើបន្លែក្នុងបន្ទប់ពិសោធន៍ នៅមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ ៖
ក្រុមការងារអនុកម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ ដែលមាន លោក អៀង ថងអ៊ុន និងកញ្ញា ភឹម សំណាង មន្ត្រីការិយាល័យក្សត្រសាស្ត្រនិងផលិតភាពកសិកម្ម និងជាមន្ត្រីដែលបានចូលរួមការបណ្តុះបណ្តាលស្តីពី ការធ្វើតេស្តសំណាកវិភាគ នៅខេត្តកណ្តាលកាលពីពេលថ្មីៗ បានអនុវត្តការធ្វើតេស្តក្នុងបន្ទប់ពិសោធន៍ ដែលមានសកម្មភាព ដូចខាងក្រោម៖
– ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២២ ៖ បានធ្វើការវិភាគសារធាតុគីមីក្នុងបន្លែ ដែលបានចុះយកសំណាកនៅផ្សារចំការគរ (ផ្សារស្ថិត ក្នុងក្រុងសិរីសោភ័ណ) មានបន្លែចំនួន ៤មុខ រួមមាន៖ ត្រសក់ផ្អរ, ប៉េងប៉ោះ, ត្រប់វែង និងខ្ទឹមស្លឹក ។
ជាលទ្ធផលពីការពិសោធន៍ ឃើញថាទាំងបួនសំណាក មានសុវត្ថិភាពទាំងបួនសំណាក។
– ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ ៖ បានធ្វើការវិភាគសារធាតុគីមីក្នុងបន្លែ ដែលបានចុះយកសំណាកនៅផ្សារហ៊ុយឡេង (ផ្សារស្ថិត ក្នុងក្រុងសិរីសោភ័ណ) ក្នុងក្រុងសិរីសោភ័ណ មានបន្លែចំនួន៥មុខ រួមមាន ៖ ម្រះ, ការ៉ុត, ស្ពៃក្ដោប, ម្ទេស និងសណ្ដែកកួរ ។
ជាលទ្ធផលពីការពិសោធន៍ គឺមានសុវត្ថិភាពទាំង ៥សំណាក។