Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

វឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ ៖

វឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 

កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ លោក ច្រេស សំអាត ភ្នាក់ងារផ្យាយឃុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

-សកម្មភាព និងលទ្ធផលនៃការចុះជួបពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបន្លែរួមមាន ៖
១). គ្រួសារលោកស្រី ជិន ធីម ជាសមាជិកបណ្តុំបន្លែ នៅភូមិអូរតាវ៉ាម ឃុំស្រង់ បាននឹងកំពុងដាំដុះបន្លែសុវត្ថិភាពប្រភេទខាត់ណាផ្កា លើផ្ទៃដីទំហំ ១៨ អារ ចំនួន ១០ រង ។ សម្រាប់វគ្គនេះ គ្រួសាររបស់លោកស្រី បានដាំដុះកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ និងបានចាប់ផ្តើមប្រមូលផលកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃនេះ គឺទទួលបានខាត់ណាផ្កា ១ តោន សម្រាប់ផ្គត់ផ្គង់ ស្របតាមការបញ្ជាទិញរបស់អ្នកប្រមូលទិញបន្លែមកពីភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ក្នុងតម្លៃ ៥០០០ ៛/គ.ក្រ និងលក់ជូនអ្នកទិញ និងលក់បន្លែនៅក្នុងឃុំ ។

២). គ្រួសារលោក ជ័យ រិទ្ធ ជាសមាជិកបណ្តុំអាជីវកម្មបន្លែ បានដាំដុះម្ទេសប្លោក លើផ្ទៃដី ១៥ អារ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២២ និងបានចាប់ផ្តើមប្រមូលផលពីថ្ងៃទី១០ ខែឧសភា រហូតមកដល់ពេលនេះទទួលបានចំនួន ៣៥០គីឡូ និងលក់ចេញក្នុងតម្លៃ ៣០០០ ៛/គ.ក្រ ។

៣). គ្រួសារលោក ទិត្យ ធឿន ប្រធានបណ្តុំអាជីវកម្មបន្លែ នៅភូមិត្រពាំងថ្ម ឃុំស្រង់ បានដាំដុះបន្លែត្រសក់ចំណារ លើផ្ទៃដីទំហំ ១៣ អារ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ និងបានចាប់ផ្តើមប្រមូលផលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ទទទួលបានត្រសក់សរុបចំនួន ៤៥០ គ.ក្រ និងលក់ក្នុងតម្លៃ ២០០០ ៛/គ.ក្រ ។

៤). គ្រួសារលោកស្រី កែវ ធិប ជាសមាជិកបណ្តុំអាជីវកម្មបន្លែ បានដាំដុះខ្ទឹម លើផ្ទៃដី ២០០ ម៉ែត្រការ៉េ បានចំនួន ០៥ រង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ និងបានចាប់ផ្តើមប្រមូលផលនៅដើមខែឧសភា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ទទួលបានខ្ទឹមចំនួន ៣០០ គ.ក្រ និងលក់បានក្នុងតម្លៃ ៤០០០ ៛/គ.ក្រ ។

 

ទីផ្សារ និង ក្រុមហ៊ុនទទួលទិញបន្លែពីសមាជិកបណ្តុំអាជីវកម្ម ឃុំស្រង់ ស្រុកគងពិសី ៖

សមាជិកបណ្តុំអាជីវកម្ម បានដាំដុះ និងផលិតកសិផល របស់ខ្លួនសម្រាប់ផ្គត់ផ្គង់ ស្របតាមការបញ្ជាទិញរបស់អ្នកប្រមូលទិញបន្លែក្នុងឃុំ និងមួយផ្នែកទៀតលក់ជូនអ្នកប្រមូលទិញមកពីភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមមាន :
– លោកស្រី សឿន ស្រីលក្ខ័ អ្នកប្រមូលទិញបន្លែក្នុងឃុំ និងដាក់លក់ នៅភូមិអូពង្ររ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទូរស័ព្ទ 086 627 189 ។
– លោក ណូន ហឿន អ្នកប្រមូលទិញបន្លែ នៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទូរស័ព្ទ 0968 884 225 ។

 

 

Leave a Reply

Your email address will not be published.