Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រមូលកសិផលរបស់សមាជិកបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព និងតម្លៃលក់នៅទីផ្សារ ខេត្តកណ្តាល

ការប្រមូលកសិផលរបស់សមាជិកបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព និងតម្លៃលក់នៅទីផ្សារ ខេត្តកណ្តាល

កម្មវិធី ASPIRE ខេត្តកណ្តាល ៖

ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២

ក្រុមការងារទីផ្សារកម្មវិធី ASPIRE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកខ្សាច់កណ្ដាល រួមនឹងលោក ឡាំង ហាំងឡេង ភ្នាក់ងារផ្សព្វផ្សាយប្រចាំឃុំព្រះប្រសប់ បានធ្វើការចុះតាមដាន និងជំរុញការផលិតបន្លែ សម្រាប់ផ្គត់ផ្គង់លើទីផ្សាររបស់កសិករជាសមាជិកក្នុងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ឃុំព្រះប្រសប់។

ជាលទ្ធផល លោកស្រី វ៉ែន សៀក កសិករមកពីភូមិព្រះប្រសប់ ឃុំព្រះប្រសប់ បានដាំដំណាំក្នុងផ្ទះសំណាញ់នូវដំណាំបន្លែស្លឹក រួមមាន ស្ពៃក្រញ៉ាញ់, ស្ពៃតឿខៀវ និងស្ពៃចង្កិះ ក្នុងផ្ទៃដី ២៥០ម២ ដែលឱ្យទិន្នផលសរុបចំនួន ៤០០គ.ក ជាមួយគ្នានេះផងដែរ កសិកររូបនេះបានដាំដំណាំពោតសុខភាព លើផ្ទៃដីក្រៅផ្ទះសំណាញ់ ជាង១០អា ដោយទទួលបានផលពោតសរុបចំនួន ២៣ផ្លូន(១ផ្លូន=៥២ផ្លែ) ។

សម្រាប់តម្លៃលក់លើទីផ្សារ៖
– ស្ពៃក្រញ៉ាញ់ ១គ.ក/៤០០០៛
– ស្ពៃតឿខៀវ ១គ.ក/៤០០០៛
– ស្ពៃចង្កិះ ១គ.ក/៣០០០៛
– ពោតសុខភាព ១ផ្លូន/៧០០០០៛ (លក់រាយ ១ផ្លែ១៥០០៛) ។

 

Leave a Reply

Your email address will not be published.