Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចុះតាមដានសកម្មភាពកសិករ ឈ្មោះ សាង គង់ ជាកសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមត្រីក្នុងបែរ និងក្នុងស្រះ ខេត្តសៀមរាប

ការចុះតាមដានសកម្មភាពកសិករ ឈ្មោះ សាង គង់ ជាកសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមត្រីក្នុងបែរ និងក្នុងស្រះ ខេត្តសៀមរាប

កម្មវិធី ASPIRE ខេត្តសៀមរាប៖

ស្រុកប្រាសាទបាគង:
ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២

ក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចុះតាមដានសកម្មភាពកសិករ ឈ្មោះ សាង គង់ ជាកសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមត្រីក្នុងបែរ និងក្នុងស្រះ នៅភូមិ ដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។

បច្ចុប្បន្នកសិកររូបនេះកំពុងតែចិញ្ចឹមត្រីប្រា ចំពោះការចិញ្ចឹមត្រីប្រាមានស្រះ២ គាត់បានដាក់ពូជចំនួន១០.០០០ក្បាលក្នុង១ស្រះ។ ចំពោះការឱ្យចំណី គឺគាត់មានជាបបរកាកសំណល់ បន្លែ ពោះត្រីកូនត្រី និងពេលខ្លះឱ្យជាចំណីសម្រេចផងដែរ ក្នុងមួយវដ្តនៃការចិញ្ចឹមត្រី គាត់ចិញ្ចឹមរយៈពេល ១២ខែ ហើយនៅក្នុងខែនេះគាត់លក់បាន ៥០០គីឡូ ក្នុងតម្លៃ៥.០០០៛។

បញ្ហាប្រឈម៖ ត្រីកើតជំងឺរលាកស្បែក និងដំបៅធ្វើឱ្យត្រីងាប់ ៥% ទៅ ១០%។

ចំពោះដំណោះស្រាយ៖ ប្រើប្រាស់ថ្នាំព្យាបាលដោយលាយថ្នាំជាមួយនឹងចំណី ដើម្បីទប់ស្កាត់ជំងឺទាំងនោះកុំឱ្យត្រីមានការងាប់ជាបន្តទៀត ។

 

Leave a Reply

Your email address will not be published.