Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការផ្តល់ជូនម៉ាស៊ីនបូមទឹកប្រើដោយថាមពលព្រះអាទិត្យពីកម្មវិធី ASPIRE ដល់សមាជិកបណ្តុំ ខេត្តបាត់ដំបង

ការផ្តល់ជូនម៉ាស៊ីនបូមទឹកប្រើដោយថាមពលព្រះអាទិត្យពីកម្មវិធី ASPIRE ដល់សមាជិកបណ្តុំ ខេត្តបាត់ដំបង

កម្មវិធី ASPIRE ខេត្តបាត់ដំបង ៖

ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានចុះពិនិត្យសមាជិកបណ្តុំបន្លែ ក្នុងគោលបំណងដើម្បីជ្រើសរើសកសិករទទួលយកម៉ាស៊ីនបូមទឹកប្រើដោយថាមពលព្រះអាទិត្យពីកម្មវិធី ASPIRE និងពិនិត្យបច្ចេកទេសដាំដុះ ការប្រមូលផល និងទីផ្សាររបស់សមាជិកបណ្តុំអាជីវកម្មបន្លែឃុំតាគ្រាម(កំពីងពួយ-បាណន់) ព្រៃខ្ពស់(បវេល) ត្រស់(អូរតាគី-ថ្មគោល) កំពង់ព្រៀង(សង្កែ) អូរស្រឡៅ(វត្តតាមឹម-សង្កែ) ដឹកនាំដោយលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ​ASPIRE មន្ត្រីបច្ចេកទេស និងទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តបាត់ដំបង និងមានការចូលរួមពីប្រធានការិយាល័យកសិកម្ម ធន់ធានធម្មជាតិ និងបរិស្ថានស្រុក។

សម្រាប់បណ្តុំបន្លែកំពីងពួយ(ជួបកសិករ៤គ្រួសារ) ដាំត្រសក់១០ហិចតា កំពង់ប្រមូលផល១០-១៥តោន/ថ្ងៃ លក់បានតម្លៃ១៨០០-២០០០រៀល/គក្រ។ កសិករឈ្មោះធឿន សាម៉ូន ជាសមាជិកបណ្តុំបន្លែនៅព្រៃខ្ពស់ បានដាំស្ពៃក្រញ៉ាញ់ក្នុងផ្ទះសំណាញ់(១០ម x ២៤ម) នឹងប្រមូលផលបាន ៤៥០គក្រ ដែលមានតម្លៃ ២,៥០០រៀល/គក្រ។

កសិករ ឡាយ ជីវ ជាសមាជិកបណ្តុំបន្លែនៅឃុំអូរតាគី បានដាំជីថ្ពាលត្រី ក្តាត កន្សាំងកៀប លើផ្ទៃដី ៥,០០០ម៉ែត្រការ៉េ និងអាចប្រមូលផលកន្លះខែម្តង មួយលើកៗ ហើយបានលក់បាន ១,៥លាន-២លានរៀល ដោយតម្លៃចន្លោះពី ៣០០០-៤០០០រៀល/គក្រ។

សរុបមក យើងបានជ្រើសកសិករក្នុងបណ្តុំបន្លែចំនួន៤គ្រួសារ ដាក់ជូនទៅលេខាដ្ឋានកម្មវិធី ASPIRE ដើម្បីទទួលម៉ាស៊ីនបូមទឹកដោយប្រើថាមពលព្រះអាទិត្យ។

 

Leave a Reply

Your email address will not be published.