Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពភាពរបស់កសិករសមាជិកបណ្តុំអាជីវកម្មបន្លៃ ដែលទទួលបានបច្ចេកទេសកសិកម្មថ្មីពីកម្មវិធី ASPIRE ខេត្តស្វាយរៀង

វឌ្ឍនភាពភាពរបស់កសិករសមាជិកបណ្តុំអាជីវកម្មបន្លៃ ដែលទទួលបានបច្ចេកទេសកសិកម្មថ្មីពីកម្មវិធី ASPIRE ខេត្តស្វាយរៀង

កម្មវិធី ASPIRE ខេត្តស្វាយរៀង ៖

ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE និងលោក ជិន វណ្ណា មន្រ្តីការិយាល័យគ្រឿងយន្តនៃមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យមើលការដាំបន្លែរបស់កសិករ យ៉ាន់ សុធា នៅភូមិសូរ ឃុំដូនសរ ស្រុកស្វាយជ្រុំ។
លោក យ៉ាន់ សុធា អាយុ ៤១ឆ្នាំជាសមាជិកកសិករក្នុងបណ្តុំអាជីវកម្មបន្លែ គាំទ្រដោយកម្មវិធី ASPIRE ក្នុងឆ្នាំ២០២០ នៅក្នុងភូមិសូរ ឃុំដូនសរ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ លោកជាកសិករដាំបន្លែសម្រាប់ជីវភាពគ្រួសារ និងមានបទពិសោធន៍ដាំបន្លែរយៈពេល១៧ឆ្នាំមកហើយ មុនពេលលោកចូលជាសមាជិកកម្មវិធី ASPIRE ក្នុងឆ្នាំ២០២០។ សព្វថ្ងៃ គាត់ជាប្រធានបណ្តុំអាជីវកម្មបន្លែ ដែលមានសមាជិកសរុបចំនួន៤០នាក់។
តាមការពិនិត្យសង្កេត និងការពិភាក្សាជាមួយគាត់បានបង្ហាញថា នៅក្នុងរដូវវស្សា គាត់មានការពិបាកក្នុងការដាំចំពោះបន្លែស្លឹក និងគាត់មកដាំបន្លែផ្លែឡើងទ្រើងជំនួសវិញ ព្រោះទីដាំបន្លែរបស់គាត់ភាគច្រើននៅវាលស្រែ ហើយលិចទឹកក្នុងរដូវភ្លៀងធ្លាក់ជោគជាំ។

គាត់បានដាំបន្លែចម្រុះលើផ្ទៃដី ទំហំ ២៥ម x ១៣០ម (៣២៥០ ម៉ែត្រការ៉េ) បន្លែនោះរួមមាន បន្លែស្ពៃ សាលាដ ត្រសក់ ត្រឡាច ម្រះ ននោង សណ្តែកគួរ ខ្ទឹមស្លឹក។ គាត់បានដាំបន្លែឆ្លាស់គ្នា ដើម្បីរក្សាគុណភាពដី និងបរិមាណផលបន្លែ។ កសិករប្រើជីធម្មជាតិសម្រាប់ដាក់ដំណាំបន្លែ និងប្រើថ្នាំបាញ់សត្វល្អិតម្តងម្កាលក្នុងករណីមានកើតសត្វល្អិតមកបំផ្លាញដំណាំបន្លែរបស់គាត់។
គាត់ប្រើប្រភពទឹកអណ្តូងសម្រាប់ស្រោចស្រពដំណាំបន្លែ ហើយកន្លងមកគាត់ធ្វើការដាំដុះ និងកាប់គាស់ដីពូនរងបន្លែដោយប្រើចបកាប់ និងកម្លាំងពលកម្មដោយធ្វើតាមទម្លាប់់ពីមុន តែក្រោយមកគាត់ទិញបានកូនម៉ាស៊ីនជ្រោយដី និងសម្រាប់ពូនរងមួយទឹកបាន១គ្រឿង ក្នុងតម្លៃ ២០០ដុល្លារ។ គាត់និយាយដោយសប្បាយចិត្តថាកូនម៉ាស៊ីននេះបានជួយដល់ការងារប្រកបរបរដាំដំណាំនេះបានច្រើន ហើយគាត់ធូរកម្លាំងច្រើនក្នុងការកាប់គាស់ដី។

ក្នុងពេលចុះត្រួតពិនិត្យការដាំបន្លែរបស់គាត់ឃើញថា គាត់កំពុងដាំបន្លែចម្រុះលើផ្ទៃដីប្រមាណ ១,២០០ ម៉ែត្រការ៉េ មានបន្លែដូចជា ត្រសក់ ១៥ រង, ដើមខ្ទឹម ៣រង ននោងជ្រុង ៧រង ត្រឡាច ៦រង សណ្តែកគួរ ៦រង ម្រះ ៤រង សាលាដ ៣រង និងស្ពៃ ៤រង។
កសិករ យ៉ាន់ សុធា ថាការប្រមូលផល និងចាប់ផ្តើមនាពាក់កណ្តាលខែមិថុនា និងមានបរិមាណផលសរុបប្រមាណ ២,៣០០ គីឡូក្រាម ដែលអាចលក់បានថវិការក្នុងតម្លៃប៉ាន់ប្រមាណសរុប ៨,៦៥២,០០០ រៀល។ ទូរទាត់ការចំណាយផ្សេងៗលើការផលិត គាត់អាចនៅចំណេញដុលប្រមាណ៨០% នៃប្រាក់លក់បានសរុប។ លោកថាការប្រមូលផលបន្លែលក់ក្នុងខែមេសាកន្លងមក គាត់នៅសល់ប្រាក់ចំនេញដុលប្រមាណ ៤ លានរៀល។

បន្លែរបស់គាត់ភាគច្រើន គឺប្រពន្ធរបស់គាត់នៅក្នុងទីផ្សារក្នុងឃុំដូនសរ និងមានបរិមាណតិចតួចប៉ុណ្ណោះ ដែលបានលក់បោះដុំអោយអ្នកលើកយកទៅលក់បន្ត នៅតាមទីផ្សារ។ លោកថាបន្លែខែវស្សា គឺមានតម្លៃខ្ពស់ជាងខែប្រាំងនិងបន្លែរបស់គាត់ងាយស្រយលលក់ ព្រោះអ្នកប្រើប្រាស់គេមានការទុកចិត្តលើបន្លែធម្មជាតិនៅតាមមូលដ្ឋានជនបទរបស់គាត់ ហើយបន្លែរបស់គាត់ គឺគាត់បានទទួលបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ  ដោយកម្មវិធី ASPIRE ជាមួយការផ្តល់បច្ចេកទេសល្អៗ និងបទពិសោធន៍បន្ថែមទៀតពីក្រុមការងារកម្មវិធី ASPIRE ។ គាត់ថាក្នុងចំណោមបន្លែទាំងអស់ បន្លែខ្ទឹមស្លឹកមានតម្លៃខ្ពស់ជាងគេ ដោយ១គីឡូក្រាមលក់បានតម្លៃ ៨,០០០រៀល បើបន្លែស្លឹកខ្ទឹមនេះសំបូរលើទីផ្សារ ក៏នៅតែអាចលក់បាន ៥,០០០រៀល/គីឡូក្រាមផងដែរ។

 

Leave a Reply

Your email address will not be published.