Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពភាពរបស់កសិករសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ខេត្តសៀមរាប

វឌ្ឍនភាពភាពរបស់កសិករសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ខេត្តសៀមរាប

កម្មវិធី ASPIRE ខេត្តសៀមរាប៖

ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។

ថ្ងៃពុធ ១០រោច ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២
ក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានចុះពិនិត្យមេីលការចិញ្ចឹមមាន់របស់ កសិករ ដុញ ដាន់ ជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ស្ថិតនៅភូមិ សូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ឃេីញថាការចិញ្ចឹមមាន់របស់គាត់មានការរីកចម្រេីនល្អប្រសេីរ។

បច្ចុប្បន្នគាត់មាន កូនមាន់ចំនួន៧០ និងមាន់ជំទង់ចំនួន ១៥០ក្បាល រួមទាំងមេបានពូជចំនួន ៣០ក្បាលផងដែរ ក្នុងខែឧសភា នេះគាត់បានលក់មាន់សាច់បានចំនួន ៤០គីឡូក្រាម ក្នុងតម្លៃ ១៦,៥០០៛ ក្នុង១គីឡូក្រាម ក្រៅពីចិញ្ចឹមមាន់គាត់ក៏ចិញ្ចឹមជ្រូកសាច់ចំនួន ២០ក្បាលផងដែរ ដេីម្បីរកចំណូលបន្ថែម ។ ដោយសារនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំច្រេីន ក្រុមការងារក៏បាន ផ្តល់ជូនថ្នាំបាញ់ថ្នាំសម្លាប់មេរោគ ទីធ្លាបរិវេណទ្រុងមួយដប និងថ្នាំការពារព្យាបាលជំងឺ ១ឈុត រួមទាំងណែនាំ រំលឹកគាត់ឡេីងវិញអំពីបច្ចេកទេសខ្លះៗបន្ថែមទៀត ដូចជា៖
-ការធ្វេីជីវសុត្ថិភាព
-កាធ្វេីវ៉ាក់សាំងកូនមាន់ក្រោមអាយុ២១ថ្ងៃ និងការធ្វេីវ៉ាក់សាំងមេបា ដេីម្បីការពារជំងឺផ្សេងៗ
-ការជ្រេីសមេបាដេីម្បីទុកពូជបន្ត
-ការថែទាំ និងការលាយចំណីមាន់ សាច់ មេបា ..

 

Leave a Reply

Your email address will not be published.