វឌ្ឍនភាពភាពបណ្តុំអាជីវកម្មចិញ្ចឹមត្រី ខេត្តកែប
កម្មវិធី ASPIRE ខេត្តកែប៖
“វឌ្ឍនភាពភាពបណ្តុំអាជីវកម្មចិញ្ចឹមត្រី”
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ភ្នាក់ងារផ្សព្វផ្សាយឃុំ និង ទីប្រឹក្សា បានចុះត្រួតពិនិត្យកសិករ បណ្តុំអាជីវកម្មត្រី ៖
១). កសិករ ជា ម៉ើត ភូមិថ្មី សង្កាត់កែប ចិញ្ចឹមត្រីក្រាញ់ ក្នុងតង់ បានលក់រាល់ថ្ងៃ ៨ គីឡូ ក្នុង១គីឡូ ១៥០០០រៀល។ត្រីក្រាញ់ងាយស្រួលចិញ្ចឹម មានទីផ្សារ គាត់នឹងពង្រីកផលិតកម្ម ១តង់ទៀត។
២). កសិករឈ្មោះ ប៉ែន ងីឬទ្ធី នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ បណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង គាត់រីករាយសប្បាយចិត្ត ដោយឃើញត្រីធំលឿន តាមរយៈប្រើចំណីធម្មជាតិ និងចំណីផ្សារ គាត់ប្រើចំណីដែលផ្សំពីរុក្ខជាតិផ្សេងៗ និងប្រើអំពូលភ្លើងពណ៌ ទាក់ទាញសត្វល្អិតជាចំណីត្រី កាត់បន្ថយថ្លៃដើម និង គាត់មានបំណងចង់ពង្រីកផលិតកម្មបន្ថែម ដោយឃើញពីភាពជោគជ័យ ពីការចិញ្ចឹមត្រី។
៣). កសិករឈ្មោះ កៅ ឡា នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ បណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង។ គាត់មានបទពិសោធន៍ ប្រើចំណី Planton ផ្សំពីលាមកគោ និងកន្ទៀងខេត្ត បង្កើតចៃទឹក ជាចំណីត្រី។ គាត់មានមោទនភាព និងសប្បាយចិត្ត លើការចិញ្ចឹមត្រីអណ្តែងដោយប្រើតង់របស់គាត់ ចំនួន២កន្លែង ហើយគាត់ចិញ្ចឹមត្រីក្នុងស្រះ តាមរយៈការប្រើចំណីPlanton និងយល់ច្បាស់ ពីខ្សែសង្វាក់ផលិតកម្មត្រី។