August 14, 2025
ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មសាមគ្គីតារាមចុងជាច នៅស្នាក់សហគមន៍ ភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មសាមគ្គីតារាមចុងជាច នៅស្នាក់សហគមន៍ ភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ដែលមានអ្នកចូលរួមសរុប ១១នាក់ (ស្រី ៤នាក់)។
ការជួបប្រជុំនេះ មានគោលបំណង៖ (១)-ពិនិត្យ និងកែសម្រួលទិន្នន័យផែនការអាជីវកម្មរបស់សហគមន៍ (២)-សម្របសម្រួល និងរៀបចំឯកសារសម្រាប់ដាក់សំណើស្នើសុំហេដ្ឋារចនាសម្ព័ន្ធគាំទ្រទីផ្សារ និង (៣)-ផ្សព្វផ្សាយអំពីគោលការណ៍ និងនីតិវិធីឥណទានរបស់ធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ។


