Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពក្រុមការងារកម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ

សកម្មភាពក្រុមការងារកម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ

 

សកម្មភាពក្រុមការងារកម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

១-ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានទៅសហគមន៍កសិកម្ម ឃុំបន្ទាយនាងមានជ័យ នៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដើម្បីជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងមន្ត្រីកសិកម្មឃុំ សរុបមានចំនួន ៧នាក់ (ស្រី ៤នាក់) ក្នុងគោលបំណងជួយសម្របសម្រួលរៀបចំផែនការអាជីវកម្ម និងពាក្យស្នើសុំហេដ្ឋារចនាសម្ព័ន្ធពីធនាគារ EIB ។

២-ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT និងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានទៅសហគមន៍កសិកម្ម បន្លែបៃតងពង្រកងវ៉ា នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍ ដែលមានចំនួន ៦នាក់ (ស្រី ២នាក់) ក្នុងគោលបំណងសម្ភាស និងវាយតម្លៃអំពីលទ្ធភាពស្នើសុំកម្ចីពីធនាគារ ARDB សម្រាប់សហគមន៍ និងសម្រាប់គ្រួសារកសិករជាសមាជិកសហគមន៍។

 

 

Leave a Reply

Your email address will not be published.