October 16, 2025
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មសាមគ្គីឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសម្របសម្រួលមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មសាមគ្គីឃុំគរ ស្រុកត្បូងឃ្មុំ ដែលមានការចូលរួមពីលោក ផាន់ ផា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្បូងឃ្មុំ លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ មន្ត្រីកសិកម្មឃុំ មេភូមិ និងប្រជាពលរដ្ឋដាំដុះស្វាយចន្ទី ចំនួន ១៦៣ នាក់ ក្នុងនោះមានស្រ្តី ៦៤ នាក់។
អង្គមហាសន្និបាត បានដំណើរការ និងសម្រេចលទ្ធផល ដូចតទៅ៖
-បានអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃ ក្នុងសហគមន៍កសិកម្ម
-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបានចំនួន ៥ រូប
-បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យបានចំនួន ៣ រូប។










