Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការទៅជួប និងប្រមូលព័ត៌មានអំពី សមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅខេត្តប៉ៃលិន

ការទៅជួប និងប្រមូលព័ត៌មានអំពី សមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅខេត្តប៉ៃលិន

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួប និងប្រមូលព័ត៌មានអំពី សមាជិកសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ នៅភូមិភ្នំព្រាល ចំនួន ៦ នាក់ ដែលមានតំរូវការឥណទានសម្រាប់គាំទ្រ និងពង្រីកការដាំដុះបន្លែ ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយទុនភាគច្រើនពួកគាត់យកទៅទិញសម្ភាររៀបចំប្រព័ន្ធស្រោចស្រព ម៉ាស៊ីនគោយន្ត ម៉ាស៊ីនវ៉ៃដី ប្រព័ន្ធប្រើសូឡា ជីកស្រះស្តុកទឹក ព្រមទាំងជី-ថ្នាំ និងពូជខ្លះផងដែរ។

ការប្រមូលពត៌មានបន្ថែម រួមមាន៖ ផ្ទៃដីផលិត ប្រភេទដំណាំបន្លែ បរិមាណផល ប្រាក់ចំណូលប្រចាំខែ ឬត្រីមាស លទ្ធភាពសងត្រឡប់ ទំហំកម្ចី គោលបំណងនៃការប្រើប្រាស់កម្ចី និងទ្រព្យធានា។

ក្នុងចំណោមកសិករ ៦ នាក់ មាន ៥ នាក់ មានទ្រព្យធានា (ប្លង់រឹង) ដែលជាតំរូវការចាំបាច់របស់ធនាគារ ARDB។ ក្នុងចំណោមអ្នកមានទ្រព្យធានាទាំង ៥ នាក់ មានតែ ២ នាក់ បានដាក់ឯកសារពេញលេញទៅធនាគារ ហើយពេលនេះធនាគារកំពុងពិនិត្យ និងដំណើរការ។

 

 

 

 

Leave a Reply

Your email address will not be published.