Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយសហគមន៍កសិកម្មមាន់ស្រែភូមិ២ត្រពាំងក្រហម នៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី

ការជួបប្រជុំជាមួយសហគមន៍កសិកម្មមាន់ស្រែភូមិ២ត្រពាំងក្រហម នៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី

 

កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានដឹកនាំដោយលោក ញឹម គឹមជាង អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត រួមជាមួយលោក ឡុង លន អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ ដោយសហការជាមួយមន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាខាខេត្តរតនគិរី បានទៅគាំទ្រ តាមដាន និងផ្សព្វផ្សាយអំពីគោលការណ៍ និងនិតិវិធីឥណទានក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ជូនដល់សហគមន៍កសិកម្មមាន់ស្រែភូមិ២ត្រពាំងក្រហម នៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ដែលមានអ្នកចូលរួមសរុប ៥៦នាក់ (ស្រី ២៩នាក់)។

លទ្ធផលសម្រេចបានរួមមាន ៖

1.លោកប្រធានគ្រប់គ្រងកម្មវិធីបានណែនាំអំពីគោលបំណងនៃកម្មវិធី យុទ្ធសាស្រ្តនៃការគាំទ្រ និងសារៈប្រយោជន៍ចូលរួមជាមួយសហគមន៍កសិកម្ម តម្រង់ទិសលើការប្រកបមុខរបររបស់សហគមន៍ យន្តការទទួលបានការកាត់បន្ថយថ្លៃដើមក្នុងការផលិត ឱកាសចាប់យកទីផ្សារ និងស្ថេរភាពតម្លៃកសិផល ការគាំទ្របច្ចេកទេស និងការទទួលបានកម្ចី តាមរយៈកម្ចីពីធនាគារ ARDB

2.តំណាងធនាគារ ARDB សាខាខេត្តរតនគិរី បានណែនាំអំពីប្រវត្តិធនាគារ ចក្ខុវិស័យ បេសកកម្ម គោលដៅ និងគុណតម្លៃស្នូល។ ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ធនាគារមានតួនាទីសិក្សាវាយតម្លៃផ្តល់ឥណទានចំនួន ២ប្រភេទគឺឥណទានសម្រាប់សហគមន៍កសិកម្ម និងឥណទានសម្រាប់សមាជិកសហគមន៍កសិកម្ម នៅខេត្តរតនគិរី ដោយផ្តោតសំខាន់លើខ្សែច្រវាក់ផលិតកម្មចំនួន ២ គឺមាន់ស្រែ និងស្វាយចន្ទី ដែលមានដូចខាងក្រោម៖

  • ទំហំកម្ចីចាប់ពី ៥០០ដុល្លារអាមេរិក – ២០០ ០០០ដុល្លារអាមេរិក
  • កម្ចីអាចមានរយៈពេលរហូតដល់ ៨៤ខែ ឬ ៧ឆ្នាំ
  • ទ្រព្យធានាបំណុលសំខាន់ៗអាចមានដូចជា៖ ១.អចលនវត្ថុ អគារ ឧបករណ៍ គ្រឿងម៉ាស៊ីន ២.ការធានាដោយមូលនិធិហិរញ្ញប្បទានឥតសំណង ៣.ការធានាដោយ CGCC ។

 

Leave a Reply

Your email address will not be published.