July 10, 2025
ការជួបប្រជុំជាមួយសហគមន៍កសិកម្មប្រាំបួននាងនួនចាន់ស នៅសាលាឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបប្រជុំជាមួយសហគមន៍កសិកម្មប្រាំបួននាងនួនចាន់ស នៅសាលាឃុំចាន់ស ស្រុកសូទ្រនិគម។ ការជួបប្រជុំនេះមានការចូលរួមពីលោកចៅសង្កាត់ក្របីរៀល និងថ្នាក់ដឹកនាំសហគមន៍កសិកម្មកសិករក្របីរៀលរីកចម្រើន ដែលមានអ្នកចូលរួមសរុប ១៤នាក់ (ស្រី ៦នាក់)។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
-ពង្រឹង និងគាំទ្រលើការងារដឹកនាំ និងគ្រប់គ្រងសហគមន៍
-ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក និងថ្នាក់ដឹកនាំសហគមន៍
-រៀបចំចងក្រងកសិករសក្តានុពល
-ជម្រាបជូនអំពីលក្ខន្តិកៈ នៃការទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។
បន្ទាប់មក ក្រុមការងារបានទៅពិនិត្យមើលការដាំដំណាំ របស់សមាជិកសហគមន៍ និងបានណែនាំអំពីបច្ចេកទេសថែទាំ ការប្រមូលផល និងសុវត្ថិភាព។



