ការជួបប្រជុំជាមួយសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៃខ្សែច្រវាក់តម្លៃមាន់ស្រែ នៅខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានជួបប្រជុំជាមួយសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៃខ្សែច្រវាក់តម្លៃមាន់ស្រែ ដោយមានការចូលរួមពីតំណាងធនាគារ ARDB ប្រចាំខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប ១៥នាក់ (ស្រី ១១នាក់) ដើម្បីផ្សព្វផ្សាយអំពី៖ ១.លទ្ធភាពទទួលបានកម្ចីទុនវិនិយោគក្នុងក្របខ័ណ្ឌកម្មវិធី ASPIRE-AT សម្រាប់ពង្រីកការវិនិយោគលើអាជីវកម្មមាន់ស្រែ និង ២.លទ្ធភាពដែលសហគមន៍អាចដាក់សំណើរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រទីផ្សារ នៃខែ្សច្រវាក់តម្លៃមាន់ស្រែ និងបន្លែ ដែលគាំទ្រដោយកម្មវិធី ASPIRE-AT ។
ជាលទ្ធផល៖ ១.តំណាងធនាគារ ARDB បានផ្សព្វផ្សាយអំពីលទ្ធភាពកម្ចី អត្រាការប្រាក់ប្រចាំឆ្នាំ និងលក្ខខណ្ឌតម្រូវចាំបាច់នានា (ទ្រព្យបញ្ចាំ) ដែលសហគមន៍កសិកម្ម និងគ្រួសារជាសមាជិកសហគមន៍តម្រូវឱ្យមាន ដើម្បីអាចទទួលបានប្រាក់កម្ចីពីធនាគារ ARDB រួមជាមួយនឹងប្រាក់ជំនួយ (ចំនួន ២០% នៃប្រាក់កម្ចី និងមិនលើសពី ១ ០០០ ដុល្លារអាមេរិក សម្រាប់កម្ចីលក្ខណៈសមាជិកសហគមន៍ និងរហូតដល់ ៣០% នៃប្រាក់កម្ចី និងមិនលើសពី ១៥ ០០០ ដុល្លារអាមេរិក សម្រាប់កម្ចីលក្ខណៈសហគមន៍) និង ២.ក្រុមការងារកម្មវិធី ASPIRE-AT បានផ្សាព្វផ្សាយអំពីលទ្ធភាពដែលសហគមន៍អាចដាក់សំណើរសម្រាប់តម្រូវការហេដ្ឋារចនាសម្ព័ន្ធគាំទ្រទីផ្សារ នៃខែ្សច្រវាក់តម្លៃគោលដៅរបស់កម្មវិធី ASPIRE-AT ដែលមានដូចក្នុងសេចក្តីប្រកាស ត្រូវបានចែកជូន។




