Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំផ្សព្វផ្សាយអំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT នៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ការជួបប្រជុំផ្សព្វផ្សាយអំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT នៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

 

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបប្រជុំផ្សព្វផ្សាយអំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងកម្ចីសម្រាប់វិនិយោគ ព្រមទាំងលក្ខខណ្ឌនានារបស់ធនាគារ ARDB ដើម្បីជម្រាបជូនដល់សហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ នៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលសរុប ៣៤នាក់ (ស្រី ២១នាក់)។

ជាលទ្ធផលបាន៖

-បានផ្សព្វផ្សាយអំពីចំនុចសំខាន់ៗ នៃការគាំទ្ររបស់កម្មវិធី ASPIRE AT

-បានបង្ហាញអំពីគោលការណ៍ និងនីតិវិធីឥណទានរបស់ធនាគារ ARDB ក្នុងក្របខ័ណ្ឌរបស់កម្មវិធី ASPIRE-AT ដោយផ្តោតលើលក្ខខណ្ឌវិនិច្ឆ័យ សម្រាប់សហគមន៍កសិកម្ម និងសម្រាប់សមាជិកសហគមន៍កសិកម្ម ដោយបានបញ្ជាក់យ៉ាងច្បាស់អំពី លក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌតម្រូវ សម្រាប់សហគមន៍ និងសមាជិកសហគមន៍ ប្រភេទឥណទាន និងការប្រើប្រាស់ឥណទាន ទ្រព្យធានាបំណុល/ការធានាបំណុល និងការធានាដោយមូលនិធិហិរញ្ញប្បទានឥតសំណង (Grant) ព្រមទាំងឯកសារតម្រូវសម្រាប់ដាក់ពាក្យស្នើសុំឥណទាន។

 

 

 

 

Leave a Reply

Your email address will not be published.