June 11, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ លោក ឈុំ ហ៊ល ទៅសមាជិកសហគមន៍កសិកម្មពោធិ៍ទងមានជ័យ នៅភូមិពោធិ៍ទង ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
កម្មវិធី ASPIRE-AT ខេត្តព្រៃវែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ លោក ឈុំ ហ៊ល ទៅសមាជិកសហគមន៍កសិកម្មពោធិ៍ទងមានជ័យ នៅភូមិពោធិ៍ទង ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ដែលមានអ្នកចូលរួមសរុប ៤៩នាក់ (ស្រី ២២នាក់)។
កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖ (១).បច្ចេកទេសធ្វើជីកំប៉ុស្ដិ៍គោក និងការប្រើប្រាស់ (២).បច្ចេកទេសធ្វើជីកំប៉ុស្ដិ៍ទឹក (EM) និងការប្រើប្រាស់ (៣).បច្ចេកទេសបណ្តុះកូនបន្លែនៅលើត្រេជ័រ (៤).ការប្រើប្រាស់ជីនៅក្នុងប្រព័ន្ធដំណក់ទឹក។





