June 11, 2025
ការជួប និងសំណេះសំណាលជាមួយអ្នកដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា នៅភូមិកណ្ដាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល
កម្មវិធី ASPIRE-AT ខេត្តកណ្តាល ៖
—————
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបេសកកម្មពិសេសរបស់អ្នកផ្តល់ហិរញ្ញប្បទាន (IFAD, EU & EIB) សម្រាប់មើលថែកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) អមដំណើរដោយក្រុមការងារលេខាធិការដ្ឋានកម្មវិធី បានជួប និងសំណេះសំណាលជាមួយអ្នកដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា នៅភូមិកណ្ដាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
ការសំណេះសំណាលនោះបានផ្តោតលើបច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់សហគមន៍ ក្នុងការគ្រប់គ្រងសហគមន៍ ព្រមទាំងការផលិត ការធ្វើអាជីវកម្ម និងការដឹកជញ្ជូនបន្លែ ។
សូមបញ្ជាក់ថា សហគមន៍នេះមានសមាជិក ១០៤ គ្រួសារ ដែលក្នុងនោះ មានស្រ្តីជាមេគ្រួសារចំនួន ៣៥ នាក់ ។






