Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូង របស់សហគមន៍កសិកម្ម នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

មហាសន្និបាតកំណើតដំបូង របស់សហគមន៍កសិកម្ម នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំមហាសន្និបាតកំណើតដំបូង របស់សហគមន៍កសិកម្ម នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ក្រោមអធិបតីភាពលោក ធូ ផល្លី អភិបាលរងស្រុក និងលោកស្រី ស៊ីម រ៉ុន មេឃុំក្បាលទឹក លោក អ៊ិចសាវឿន មេប៉ុស្តិ៍ឃុំក្បាលទឹក និងលោក-លោកស្រី ជាតំណាងមកពីក្រុមហ៊ុនទិញបន្លែ ខ្មែរអរកានិវ (KOC) និងជីធម្មជាតិ LIONMALL ។

 

មហាសន្និបាតនេះមានការចូលរួមពីលោក-លោកស្រីជាមេភូមិ-អនុភូមិ ព្រមទាំងប្រជាពលរដ្ឋមកពីភូមិចំនួន ១០ភូមិ នៅក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ដែលមានចំនួនសរុប ១៦៧នាក់ (ស្រី ១០២នាក់)។

 

+របៀបវារៈនៃមហាសន្និបាតនេះមានដូចខាងក្រោម៖

១-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតនិពិត្យ

២-អនុម័តនាមករណ៍សហគមន៍កសិកម្ម (ឈ្មោះ)

៣-កំណត់មុខរបរសហគមន៍កសិកម្ម។

 

+ជាលទ្ធផលមហាសន្និបាតសម្រេចបានដូចតទៅ៖

១-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ០៥នាក់ (ស្រី ០៣នាក់) និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ០៣នាក់ (ស្រី ០១នាក់)

២-បានកំណត់នាមករណ៍ ឈ្មោះសហគមន៍កសិកម្ម (សហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំក្បាលទឹក)

៣-កំណត់មុខរបរ (ដាំបន្លែ)។

 

+ទិសដៅបន្ត៖

១-រៀបចំបញ្ជីឈ្មោះសមាជិកសហគមន៍ និងពាក្យស្នើសុំចូលជាសមាជិកសហគមន៍

២-រៀបចំកងក្រងសៀវភៅរបស់សហគមន៍

៣-ធ្វើត្រាឈ្មោះរបស់សហគមន៍កសិកម្ម។

 

 

Leave a Reply

Your email address will not be published.