ការជួបប្រជុំជាមួយសហគមន៍កសិកម្មឃុំក្រឡាញ់អភិវឌ្ឍ នៅសាលាឃុំក្រឡាញ់ ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដឹកនាំដោយលោក ប៉ែន ប៊ុនធឿន ប្រធានមន្ទីរ បានជួបប្រជុំជាមួយសហគមន៍កសិកម្មឃុំក្រឡាញ់អភិវឌ្ឍ នៅសាលាឃុំក្រឡាញ់ ដោយមានការចូលរួមពីលោក អោម ធឿន ប្រធាន ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រឡាញ់ លោក ដោ វឿ មេឃុំក្រឡាញ់ ថ្នាក់ដឹកនាំសហគមន៍ឃុំក្រឡាញ់អភិវឌ្ឍ ដែលមានអ្នកចូលរួមសរុប ១៤នាក់ (ស្រី ៦នាក់)។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
• ពង្រឹង និងគាំទ្រលើការងារដឹកនាំ និងគ្រប់គ្រងសហគមន៍
• ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក និងថ្នាក់ដឹកនាំសហគមន៍
• វាយតម្លៃសហគមន៍
• រៀបចំចងក្រងកសិករសក្តានុពល
• ជម្រាបជូនអំពីលក្ខន្តិកៈ នៃការទទួលបានឥណទានពីធនាគារ ARDB ។
បន្ទាប់ពីមតិស្វាគមន៍របស់លោកមេឃុំក្រឡាញ់រួចមក លោក ប៉ែន ប៊ុនធឿន បានជម្រាបជូនអំពីគោលដៅ និងការគាំទ្ររបស់កម្មវិធី ASPIRE-AT ដល់សហគមន៍ ដែលបានបង្កើត និងវាយតម្លៃក្នុងឆ្នាំ ២០២៣ ២០២៤ និងឆ្នាំ២០២៥ ។ លោកប្រធាន ក៏បានរំលេចអំពីគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាព លើវិស័យកសិកម្ម ក្នុងនោះមានការធានាស្ថេរភាពថ្លៃកសិកផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការបង្កើតសហគមន៍កសិកម្មទំនើប។
ជារួមកិច្ចប្រជុំបានសម្រេចលទ្ធផលដូចខាងក្រោម៖
• បានធ្វើបច្ចុប្បន្នភាពទិន្នន័យថ្នាក់ដឹកនាំសហគមន៍ និងណែនាំថ្នាក់ដឹកនាំសហគមន៍ឱ្យបន្តពង្រឹងគុណភាពទិន្នន័យសមាជិកសហគមន៍
• បានសម្របសម្រួលលើការងារវាយតម្លៃសហគមន៍ ស្របតាមលក្ខណៈវិនិច្ឆ័យទាំង ១៦ចំណុច និងបានណែនាំដល់ថ្នាក់ដឹកនាំសហគមន៍បើកគណនីនៅធនាគារ
• បានណែនាំអំពីការរៀបចំបញ្ជីស្នាមគណនេយ្យឱ្យបានត្រឹមត្រូវ និងបានជួយកែតម្រូវឯកសារបញ្ជីស្នាមមួយចំនួន ជាមួយហិរញ្ញឹករបស់សហគមន៍
• បានជម្រាបជូនថ្នាក់ដឹកនាំសហគមន៍អំពីលក្ខខណ្ឌទទួលបានឥណទានពីធនាគារអភិវឌ្ឍជនបទ និងកសិកម្ម (ARDB)
• បានណែនាំដល់ថ្នាក់ដឹកនាំសហគមន៍បន្តខិតខំកែលំអរ និងពង្រឹងសមត្ថភាពការងារដឹកនាំគ្រប់គ្រង
• បានណែនាំឱ្យថ្នាក់ដឹកនាំសហគមន៍ រៀបចំចងក្រងកសិករសក្តានុពលក្នុងសហគមន៍ ដើម្បីបង្កើតក្រុមផលិតច្បាស់លាស់
• បានទៅពិនិត្យមើលការដាំសណ្តែកកួររបស់កសិករ យូ គឹមជឿម សមាជិកសហគមន៍ និងបានណែនាំអំពីបច្ចេកទេសថែទាំ និងជីវសុវត្ថិភាព។




