សហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី ដែលបានកំពុងគាំទ្រដោយកម្មវិធី ASPIRE-AT នៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានទៅកាន់សហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី ដែលបានកំពុងគាំទ្រដោយកម្មវិធី ASPIRE-AT នៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ដើម្បីពិនិត្យអំពីការទទួលយកបច្ចេកទេស ការប្រើប្រាស់ជី-ថ្នាំ តាមបែបធម្មជាតិ ដែលបានពីកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងដោយកសិករនាំមុខ កាលពីចុងខែមេសា កន្លងមក។ ការទៅពិនិត្យនេះមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងកសិករជាសមាជិកចំនួន ១៥នាក់ (ស្រី ៦នាក់)។
+ជាលទ្ធផល៖
– កសិករមួយចំនួនបានងាកមកប្រើប្រាស់ជីកំប៉ុសគោក ជីទឹក (EM) ជំនួសឱ្យការប្រើប្រាស់ជីគីមី និងការប្រើប្រាស់ប្រព័ន្ធស្រោចស្រព ដើម្បីកាត់បន្ថយថ្លៃដើមផលិតជាបណ្តើរៗហើយ ព្រោះបានយល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ជី-ថ្នាំ តាមបែបធម្មជាតិ ដែលទទួលបានពីកសិករនាំមុខ និងតាមរយៈមន្ត្រីជំនាញក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ផងដែរ
– បានចូលរួមពិនិត្យមើលដំណើរការផលិត និងដាំដំណាំវគ្គថ្មី របស់កសិករជាសមាជិក រួមមាន៖ ជីគ្រប់មុខ ខ្ទឹមស្លឹក ត្រាវ សាលាដ និងការប្រើប្រាស់ប្រពន្ធ័ស្រោចស្រព
– បានចូលរួមពិនិត្យមើលដំណើរការប្រមូលផលស្ពៃ (ស្ពៃជ្រក់), ជីវ៉ាន់ស៊ុយ, និង ខ្ទឹមស្លឹក
– បានធ្វើសម្ភាសជាមួយសមាជិកគណៈកម្មាធិការត្រួតពិនិត្យ លើការអនុវត្តគោលការណ៍សុវត្ថិភាព(GAP) របស់សមាជិក ក្នុងសហគមន៍ ផងដែរ។










