Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ លោកស្រី យិន សុជាតិ ទៅសមាជិកសហគមន៍កសិកម្មមាន់ស្រែអូរឫស្សីកណ្ដាល នៅខេត្តស្ទឹងត្រែង

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ លោកស្រី យិន សុជាតិ ទៅសមាជិកសហគមន៍កសិកម្មមាន់ស្រែអូរឫស្សីកណ្ដាល នៅខេត្តស្ទឹងត្រែង

 

កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ លោកស្រី យិន សុជាតិ ទៅសមាជិកសហគមន៍កសិកម្មមាន់ស្រែអូរឫស្សីកណ្ដាល ដែលមានអ្នកចូលរួមសរុប ២៩នាក់ (ស្រី ១៧នាក់) រួមមាន៖

– ថ្នាក់ដឹកនាំសហគមន៍កសិ​កម្ម ០៦នាក់

– សមាជិកសហគមន៍កសិកម្ម ១៩នាក់

– មន្ត្រីអនុវត្តកម្មវិធី ០២ នាក់

– មន្ត្រីកសិកម្មឃុំ ២នាក់។

+ជាលទ្ធផល៖

– បានបង្រៀនទ្រឹស្តីពីការរៀបចំទ្រុង ចំណីសត្វ វ៉ាក់សាំង និងអនុវត្តការផ្តល់វ៉ាក់សាំងការពារជំងឺញ៉ូវកាស និងអាសន្នរោគ

– កសិករជាសមាជិកចូលរួមបានយល់អំពីការរៀបចំទ្រុង និងការផ្តល់វ៉ាក់សាំងការពារជំងឺញ៉ូវកាស និងអាសន្នរោគ។

 

 

 

Leave a Reply

Your email address will not be published.