Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ លោក សឿង គឹមសុង ទៅសមាជិកសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅភូមិអណ្ដូងរវៀង ឃុំក្រាំងអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ លោក សឿង គឹមសុង ទៅសមាជិកសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅភូមិអណ្ដូងរវៀង ឃុំក្រាំងអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ លោក សឿង គឹមសុង ទៅសមាជិកសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី នៅភូមិអណ្ដូងរវៀង ឃុំក្រាំងអញ្ចាញរូង ស្រុកបរិបូណ៌ ដែលមានអ្នកចូលរួមសរុប ២៧នាក់ (ស្រី ២៣នាក់)។

កម្មវិធីចែករំលែកនេះបានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

១-ការធ្វើផែនការចិញ្ចឹម ២-ជ្រើសរើសទីតាំង ការធ្វើទ្រុង ៣-ការជ្រើសរើសពូជមាន់ ៤-ការធ្វើអនាម័យថែទាំ ៥-ការធ្វើវ៉ាក់សាំងការពារ និង ៦-ការផលិតចំណី។

ក្រោយពីការពន្យល់ជាទ្រឹស្តី កសិករនាំមុខ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំអនុវត្តជាក់ស្តែង ទៅលើការលាយចំណី និងការធ្វើវ៉ាក់សាំង ដែលធ្វើបង្ហាញដោយកសិករនាំមុខ និងអនុវត្តដោយសមាជិកផ្ទាល់។

 

 

 

Leave a Reply

Your email address will not be published.