មហាសន្និបាតកំណើតដំបូងរបស់ សហគមន៍កសិកម្មអូរសំរិលផលិតផលកសិករ នៅសាលាឃុំអូរសំរិល និងវាយតម្លៃ ព្រមទាំងជ្រើសរើសសហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ នៅភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំទ្បូត ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់ សហគមន៍កសិកម្មអូរសំរិលផលិតផលកសិករ នៅសាលាឃុំអូរសំរិល និងវាយតម្លៃ ព្រមទាំងជ្រើសរើសសហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ នៅភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំទ្បូត ដោយមានអ្នកចូលរួមសរុប ៩៥នាក់ (ស្រី ៦៨នាក់) រួមទាំងលោកអភិបាលរងស្រុក មន្រ្តីកសិកម្មស្រុក និងមន្រ្តីកសិកម្មឃុំចំនួន ០៥ ឃុំនៃស្រុកសំទ្បូតផងដែរ។
ជាលទ្ធផលសម្រេចបានដូចជា ៖ (១)ថ្នាក់ដឹកនាំសហគមន៍កសិកម្មអូរសំរិលផលិផលកសិករ សរុបចំនួន ៨រូប (ស្រី ៦រូប) ត្រូវបានបោះឆ្នោតជ្រើសរើស និងតម្លៃភាពហ៊ុនចំនួន ២ម៉ឺនរៀល និងប្រាក់សមាជិកភាពចំនួន ៥០០០រៀល ត្រូវកំណត់ដាក់ឲ្យអនុវត្ត (២) ផ្សព្វផ្សាយសាវតាកម្មវិធី ASPIRE-AT និង ១៦ លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស រួមទាំងឯកសារជំនួយស្មារតីនៃកម្មវិធី ASPIRE-AT សរុប ២៥ ច្បាប់បានផ្តល់ជូនដល់សមាជិកសហគមន៍ និង (៣) សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ ត្រូវបានជ្រើសរើសសម្រាប់គាំទ្រលើខ្សែច្រវាក់តម្លៃបន្លែ ដោយសារសហគមន៍នេះមានសក្តានុពល និងធ្លាប់ជាបណ្តុំអាជីវកម្មបន្លែរបស់កម្មវិធី ASPIRE កន្លងមក។






