Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ក្រោមអធិបតិភាពរបស់កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់់ឆ្នាំង និងលោក យាន ស៊ីវ័ន ក្រុមប្រឹក្សាឃុំត្រពាំងចាន់ លោក សេង ផូ ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត លោកស្រី ឆៃ ផារិន តំណាងអង្គការម្លប់បៃតង លោក លោកស្រី ជាតំណាងមកពីក្រុមហ៊ុនជីធម្មជាតិ LIONMALL និងមានការចូលរួមពីលោក លោកស្រី ជាមេភូមិ និងអនុភូមិ ព្រមទាំងប្រជាពលរដ្ឋមកពីភូមិចំនួន ០៤ ភូមិ ដែលស្ថិតនៅក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ សរុបទាំងអស់មានចំនួន ១៥៣នាក់ (ស្រី ១១៦នាក់)។

 

+លទ្ធផលសម្រេចបានដូចខាងក្រោម៖

១-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ០៥នាក់ (ស្រី ០២នាក់) និងគណៈកម្មាធិកាត្រួតពិនិត្យចំនួន ០៣នាក់ (ស្រី ០២នាក់)

២-បានកំណត់ឈ្មោះសហគមន៍កសិកម្ម (សហគមន៍កសិកម្មត្រពាំងចាន់រីកចំរើន)

៣-កំណត់មុខរបរ (ចិញ្ចឹមមាន់ស្រែ) ជាចំបង។

 

+ទិសដៅបន្ត៖

១-រៀបចំបញ្ជីឈ្មោះសមាជិកសហគមន៍ និងពាក្យស្នើសុំចូលជាសមាជិកសហគមន៍

២-ចងក្រងសៀវភៅរបស់សហគមន៍

៣-ធ្វើត្រាឈ្មោះសហគមន៍។

 

 

Leave a Reply

Your email address will not be published.