Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង

 

កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ៤៧នាក់ (ស្រី ១៤នាក់) រួមមាន៖

– ថ្នាក់ដឹកនាំសហគមន៍ ០៥នាក់

– សមាជិកសហគមន៍កសិកម្ម ៤០នាក់

– ទីប្រឹក្សាសម្របសម្រួលកម្មវិធី ០១នាក់

– មន្ត្រីអនុវត្តកម្មវិធី ០១នាក់។

 

*ជាលទ្ធផល៖

– បានបង្រៀនជាទ្រឹស្តីអំពីរបៀបតែងមែកដំណាំស្វាយចន្ទី និងការដាក់ជីគល់ រួមទាំងការថែទាំ និងចែករំលែកបទពិសោធន៍ផ្សេងៗ

– បានធ្វើបង្ហាញដោយអនុវត្តផ្ទាល់ ព្រមទាំងមានឧបករណ៍បច្ចេកទេសមួយចំនួន

– កសិករជាសមាជិកចូលរួមមានការចាប់អារម្មណ៍ និងបង្កើនចំណេះបន្ថែម សម្រាប់យកទៅអនុវត្តបន្ត និងពេញចិត្តនឹងវគ្គធ្វើបង្ហាញនេះ។

 

 

 

Leave a Reply

Your email address will not be published.