Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ក្រោមអធិបតីភាពលោក សម សំអាត អភិបាលរងស្រុក និងលោកស្រី ស្វាយ ស៊ីម មេឃុំតាជេស លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាតំណាងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សេង ផូ ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត និងមានការចូលរួមពីលោក យ៉ាត ស៊ីធឿន មន្រ្តីកសិកម្មឃុំតាជេស និងលោក លោកស្រី ជាមេភូមិ អនុភូមិ ព្រមទាំងប្រជាកសិករ សរុបចំនួន ១៤៥នាក់ (ស្រី ៣៥ នាក់ ) ។

+លទ្ធផលបានសម្រេចដូចតទៅ៖

១-បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ០៥នាក់ (ស្រី ០១នាក់ ) និងក្រុមគណៈកម្មាធិការត្រួតពិនិត្យ ០៣នាក់ (ស្រី ០១នាក់)

២-បានកំណត់នាមករណ៍ “សហគមន៍កសិកម្មតាជេសរីកចំរើន”

៣-កំណត់មុខរបរ (ចិញ្ចឹមមាន់) ជាចំបង។

 

+ទិសដៅបន្ត៖

១-រៀបចំបញ្ជីឈ្មោះសមាជិកសហគមន៍  និងពាក្យស្នើសុំចូលជាសមាជិកសហគមន៍

២-ចងក្រងសៀវភៅសហគមន៍

៣-ធ្វើត្រាសហគមន៍កសិកម្ម។

 

 

 

Leave a Reply

Your email address will not be published.