កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី និងមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង
កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីចំនួន ២ ដូចខាងក្រោម៖
១. កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម នៅស្រុកថាឡាបរិវ៉ាត់ ដែលមានអ្នកចូលរួមសរុប ១៩នាក់ (ស្រី ០៥នាក់) រួមមាន៖
– ថ្នាក់ដឹកនាំសហគមន៍ ០២នាក់
– សមាជិកសហគមន៍កសិកម្ម ១៣នាក់
– មន្ត្រីកសិកម្មឃុំសំអាង ០១នាក់
– មន្ត្រីកសិកម្មឃុំអន្លង់ជ្រៃ ០១នាក់
– ទីប្រឹក្សាសម្របសម្រួលកម្មវិធី ០១នាក់
– មន្ត្រីអនុវត្តកម្មវិធី ០១នាក់។
* ជាលទ្ធផល៖
– បានបង្រៀនជាទ្រឹស្តីអំពីរបៀបតែងមែកដំណាំស្វាយចន្ទី និងការដាក់ជីគល់ រួមទាំងការថែទាំ
– បានធ្វើបង្ហាញដោយអនុវត្តផ្ទាល់ ព្រមទាំងមានឧបករណ៍បច្ចេកទេសមួយចំនួន
– កសិករជាសមាជិកចូលរួមមានការចាប់អារម្មណ៍ និងបង្កើនចំណេះបន្ថែម សម្រាប់យកទៅអនុវត្តបន្ត។
២. កម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ដែលមានអ្នកចូលរួមសរុប ១១១នាក់ (ស្រី ៥១នាក់) រួមមាន៖
– ក្រុមប្រឹក្សាឃុំ ០១នាក់
– មេភូមិ អនុភូមិ ០៣នាក់
– កសិករដាំដំណាំស្វាយចន្ទី ១០៣នាក់
– មន្ត្រីកសិកម្មឃុំ ០១នាក់
– មន្ត្រីមន្ទីរកសិកម្ម ០៣នាក់។
*ជាលទ្ធផល៖
– បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ ០៨នាក់ (ស្រី ០៣នាក់)
– បានបោះឆ្នោតជ្រើសរើសឈ្មោះសហគមន៍កសិកម្ម «សហគមន៍កសិកម្មអន្លង់ភេសាមគ្គី»
– បានបោះឆ្នោះអនុម័តលើប្រាក់ភាគហ៊ុន និងសមាជិកភាព៖
1.ប្រាក់ភាគហ៊ុន 10 000រៀលក្នុងមួយហ៊ុន
2.សមាជិកភាព 2 000រៀលក្នុងមួយឆ្នាំ។















