Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំជាមួយអាជ្ញាធរឃុំ/ភូមិ និងសហគមន៍កសិកម្មកសិករសាមគ្គីរកាកោះ (ផលិតកម្មបន្លែ) នៅខេត្តកំពង់ស្ពឺ

កិច្ចប្រជុំជាមួយអាជ្ញាធរឃុំ/ភូមិ និងសហគមន៍កសិកម្មកសិករសាមគ្គីរកាកោះ (ផលិតកម្មបន្លែ) នៅខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានប្រជុំជាមួយអាជ្ញាធរឃុំ/ភូមិ និងសហគមន៍កសិកម្មកសិករសាមគ្គីរកាកោះ (ផលិតកម្មបន្លែ) ក្នុងគោលបំណង បន្តគាំទ្រ និងពង្រឹងសមត្ថភាពបន្ថែម សម្រាប់សហគមន៍កសិកម្មនេះ។

 

កិច្ចប្រជុំនេះ បានរៀបចំឡើងនៅសាលាឃុំរកាកោះ ស្រុកគងពិសី ដែលមានការអញ្ជើញចូលរួមពី លោកមេឃុំរកាកោះ ជំទប់ទី១ លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធាន-អនុប្រធានភូមិ មន្ត្រីកសិកម្មឃុំរកាកោះ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មកសិករសាមគ្គីរកាកោះ សរុបអ្នកចូលរួមចំនួន ៣៣ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់។

 

លទ្ធផលនៃកិច្ចប្រជុំនេះ បានបង្ហាញ និងពិភាក្សានូវចំណុចសំខាន់ៗ ដូចខាងក្រោម៖

១.ការងារផលិតកម្ម៖ ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកសហគមន៍ និងរៀបចំក្រុមផលិតរបស់សហគមន៍

២.ការងារដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម៖

+ការងាររដ្ឋបាល៖ (១) បញ្ជីឈ្មោះថ្នាក់ដឹកនាំ និងសមាជិក (២) ការប្រជុំ (៣) ការកៀគរសមាជិកបន្ថែម និង (៤) ការរៀបចំនិងទុកដាក់ឯកសារ

+ការងារហិរញ្ញវត្ថុ៖ (១) ការបើកគណនីធនាគាររបស់សហគមន៍កសិកម្ម (២) ប្រាក់ភាគហ៊ុន និងប្រាក់សមាជិកភាព និង (៣) តម្រូវការកម្ចីរបស់សហគមន៍កសិកម្ម ឬសមាជិកសហគមន៍កសិកម្ម

+ការងារទីផ្សារ៖ (១) កម្រិតឃុំ (២) កម្រិតស្រុក (៣) កម្រិតខេត្ត និង (៤) កម្រិតក្រៅខេត្ត

៣.ការបង្ហាញដោយសង្ខេបអំពីគោលការណ៍ឥណទានរបស់ធនាគារ ARDB ៖ ប្រាក់កម្ចី (Loan) ប្រាក់ជំនួយ (Grant) កម្ចីសហគមន៍កសិកម្ម និងកម្ចីសមាជិកសហគមន៍កសិកម្ម។

 

 

 

 

Leave a Reply

Your email address will not be published.