ការទៅសិក្សា និងសម្ភាសន៍សមាជិកសហគមន៍កសិកម្មចំនួន ០២ នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានសម្របសម្រួល និងសហការណ៍ជាមួយមន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទៅសិក្សា និងសម្ភាសន៍សមាជិកសហគមន៍កសិកម្មចំនួន ០២ គឺសហគមន៍កសិកម្មជ្រៃលាស់អភិវឌ្ឍន៍ ចំនួន ២ គ្រួសារ នៅឃុំជ្រៃលាស់ ស្រុកពញាឮ និងសហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល ចំនួន ២០ គ្រួសារ នៅឃុំព្រែកអំបិល ស្រុកស្អាង។
កសិករដែលជាសមាជិកសហគមន៍កសិកម្មទាំងអស់នោះ បានដាក់សំណើសុំខ្ចីថវិកា ដែលមានអត្រាការប្រាក់ទាប តាមរយៈកម្មវិធី ASPIRE-AT ដើម្បីពង្រីកផលិតកម្មកសិកម្មរបស់ខ្លួន (ចិញ្ចឹមមាន់-ដាំដំណាំ)។
សមាសភាពចូលរួម មាន៖ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម សមាជិកមានតម្រូវការកម្ចីប្រាក់ មេភូមិ តំណាងធនាគារ ARDB និងទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត។
សកម្មភាពនៃការសិក្សានេះ គឺមាន៖
– ការណែនាំ និងពន្យល់ អំពី គោលបំណងរបស់កម្មវិធី ASPIRE-AT គាំទ្រដល់សហគមន៍កសិកម្ម តាមរយៈការសម្របសម្រួលធនាគារដៃគូ ក្នុងការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបសម្រាប់ការពង្រីកមុខរបស់សហគមន៍ និងសមាជិកសហគមន៍
– ទៅតាមផ្ទះរបស់សមាជិកម្នាក់ៗ ដើម្បីវាយតម្លៃលើ៖
o ផលិតកម្មជាក់ស្ដែងរបស់សមាជិក (ការចិញ្ចឹមមាន់/ដាំដំណាំ) និងមុខរបរផ្សេងៗទៀត
o ទីតាំងជាក់លាក់ ជាមួយនឹងទ្រព្យបញ្ចាំ និងឯកសារយោងចាំបាច់
o ប្រភពចំណូល រួមជាមួយនឹងអ្នកធានាកម្ចី
– និតីវិធីមួយចំនួនទៀតរបស់ក្រុមការងារធនាគារ ARDB ។
លទ្ធផល បានធ្វើការវាយតម្លៃ សមាជិកតាមផ្ទះ រួមមាន៖
– សហគមន៍កសិកម្មអភិវឌ្ឍន៍ជ្រៃលាស់ (មាន់) ២/២ គ្រួសារ
– សហគមន៍កសិកម្មបន្លែចម្រុះឃុំព្រែកអំបិល (បន្លែ) ៧/២០ គ្រួសារ។
គ្រួសារមិនទាន់បានជួប នឹងណាត់ពេលក្រោយដោយមន្ត្រីធនាគារផ្ទាល់៕








