កិច្ចប្រជុំតាមដាន តម្រង់ទិស និងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កម្មស្រែអន្ទាក់ពន្លកថ្មី នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានប្រជុំតាមដាន តម្រង់ទិស និងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កម្ម លើការងារគ្រប់គ្រងសហគមន៍កសិកម្ម ស្រែអន្ទាក់ពន្លកថ្មី នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ១៨ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។
កសិករដែលជាសមាជិកសហគមន៍កសិកម្មនេះ ប្រកបរបរដាំបន្លែចំរុះ រួមមាន៖ សណ្តែកគួរ ត្រប់ស្រួយ ទំពាំង ស្ពៃក្តោប ត្រសក់ ត្រឡាច និងបន្លែផ្សេងៗទៀត។
ជាលទ្ធផល៖
-បានផ្សព្វផ្សាយរំលឹកឡើងវិញអំពី គោលបំណង និងការគាំទ្ររបស់កម្មវិធី ASPIRE-AT
-បានផ្សព្វផ្សាយអំពី គោលការណ៍ និងលក្ខខណ្ឌរបស់ធនាគារ ARDB ក្នុងការផ្តល់ប្រាក់កម្ចីជូនកសិករជាសមាជិក និងសហគមន៍កសិកម្ម
-បានបោះឆ្នោតជ្រើសរើសមាសភាពថ្នាក់ដឹកនាំមួយចំនួនជំនួនថ្នាក់ដឹកនាំដែលបានសុំលាឈប់។
-ពង្រឹកការងារគ្រប់គ្រងសហគមន៍ ដោយណែនាំអោយថ្នាក់ដឹនាំសហគមន៍ពិភាក្សារៀបចំផែនការអាជីវកម្មសម្រាប់សហគមន៍ និងត្រូវសម្របសម្រួលជាមួយសមាជិកដើម្បីបំពេញនូវលក្ខខណ្ឌមួយចំនួនដែលខ្វះខាត ដូចជាការបំពេញពាក្យសុំចូលសមាជិក ការបង់ប្រាក់សមជិកភាព និងទិញភាគហ៊ុនសំរាប់សជិកចូលថ្មី ។
សមាជិកសហគមន៍និងថ្នាក់ដឹកនាំសហគមន៍ក៍ទទួលស្គាល់និងសាទរពី អត្រាការប្រាក់សមរម្យ និងលក្ខ័ណ្ឌនៃរយះពេលសងរបស់ ARDB និងដោយមិនមានការពិន័យដូចជា Microfinance ផ្សេងៗទៀតដែលពួកគាត់ធ្លាប់មានបទពិសោធន៍។ បច្ចុប្បន្ននេះសហគមន៍ក៍មានដីជាកម្មសិទ្ធ១កន្លែងក្នុងភូមិដែលមានទំហំ ៨០ម X ១៥០ម បានវាស់វែងធ្វើប្លង់រួចហើយ ប៉ុន្តែមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធ។



