October 14, 2025
កិច្ចប្រជុំ និងប្រគល់ស្លាកឈ្មោះ វិញ្ញាបនបត្រ និងត្រា ជូនដល់សហគមន៍កសិកម្ម នៅខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំ និងប្រគល់ស្លាកឈ្មោះ វិញ្ញាបនបត្រ និងត្រា ជូនដល់សហគមន៍កសិកម្មកំពង់ត្រទ្បាចអភិវឌ្ឍន៍ នៅសាលាឃុំកំពង់ត្រទ្បាច ស្រុកកំពង់ត្រទ្បាច ដែលមានអ្នកចូលរួមសរុប ១០ នាក់ ក្នុងនោះមានស្រ្តី ៦ នាក់។
កិច្ចប្រជុំនេះ មានគោលបំណង ដូចខាងក្រោម៖
១-បង្ហាញអំពី គុណតម្លៃ នៃវិញ្ញាបនបត្រ
២-ប្រគល់ស្លាកឈ្មោះ វិញ្ញាបនបត្រ និងត្រា ជូនដល់សហគមន៍កសិកម្ម
៣-រំលឹកអំពី តួនាទី និងភារកិច្ច របស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ។


