Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង

កម្មវិធី ASPIRE-AT ខេត្តស្ទឹងត្រែង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដែលមានអ្នកចូលរួមសរុប ១១០ នាក់ ក្នុងនោះមានស្រ្តី ៤៤ នាក់។

 

*សមាភាពអ្នកចូលរួម៖

– អាជ្ញាធរភូមិ-ឃុំ

– ការិយាល័យកសិកម្មស្រុក

– ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត

– កសិករ

– មន្ត្រីកសិកម្មឃុំ

– មន្ត្រីមន្ទីរកសិកម្ម។

 

*លទ្ធផលសម្រេចបាន៖

– បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ៨ នាក់ ក្នុងនោះមានស្រ្តី ៣ នាក់

– បានបោះឆ្នោតជ្រើសរើសឈ្មោះសហគមន៍កសិកម្ម «សហគមន៍កសិកម្មស្វាយចន្ទីភូមិមន»

– បានបោះឆ្នោតអនុម័តលើប្រាក់ភាគហ៊ុន និងសមាជិកភាព៖

1.ប្រាក់ភាគហ៊ុន ៥០ ០០០ រៀលក្នុងមួយហ៊ុន

2.សមាជិកភាព ២ ០០០ រៀលក្នុងមួយឆ្នាំ

– មុខរបរចំបង៖ ទិញ-លក់ គ្រាប់ស្វាយចន្ទី និងមុខរបរបន្ទាប់បន្សំ៖ ទិញ-លក់ ដំឡូងមី ។

 

 



Leave a Reply

Your email address will not be published.