កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មកសិកររុងរឿង នៅខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខលោក ប៉េង ហ៊ួរ ទៅសមាជិកសហគមន៍កសិកម្មកសិកររុងរឿង នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះស្រ្តី ១៧ នាក់។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.ការរៀបចំផែនការចិញ្ចឹម ទិញ-លក់ និងសិក្សាអំពីតម្រូវការទីផ្សារ
២.ការស្គាល់ និងជ្រើសរើសមេបាពូជមាន់ស្រែ ព្រមទាំងមេបាពូជសម្រាប់ចិញ្ចឹមយកស៊ុតលក់
៣.ការជ្រើសរើសថ្នាំសម្រាប់ព្យាបាល
៤.ការប្រើប្រាស់ថ្នាំសម្លាប់មេរោគ និងថ្នាំសម្រាប់ព្យាបាលជំងឺមាន់
៥.បច្ចេកទេសថែទាំសុខភាពអនាម័យមាន់
៦.ចែករំលែកអំពីបទពិសោធន៍ជោគជ័យក្នុងការចិញ្ចឹមមាន់ឆាប់ធំ និងមានសុខភាពល្អ
៧.ផ្សព្វផ្សាយអំពីឥណទានធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ។






