August 14, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មសាមគ្គីអូរសំព័រ នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មសាមគ្គីអូរសំព័រ នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ដែលមានអ្នកចូលរួមសរុប ៤៨នាក់ (ស្រី ១៨នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖ ការជ្រើសរើសទីតាំងសាងសង់ទ្រុងមាន់ ការជ្រើសរើសពូជមាន់ ការបង្កាត់ពូជមាន់ ការផ្សំចំណី ការថែទាំកូនមាន់ទើបញាស់ ការចាក់វ៉ាក់សាំង ការផ្ដល់កំដៅអោយកូនមាន់ ការទំលាក់ព្រូនមាន់ និងការធ្វើអនាម័យជាប្រចាំ។
+លទ្ធផល៖ អ្នកចូលរួមទាំងអស់ទទួលបានបច្ចេកទេស និងបទពិសោធន៏ថ្មីៗ ក្រោយពីការអនុវត្តជាក់ស្ដែងដូចជា ការផ្សំចំណី ការចាក់វ៉ាក់សាំងមាន់ជាដើម សម្រាប់យកទៅកែលំអរការចិញ្ចឹមមាន់បន្ត។










