កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មចន្ទីផាកណាម នៅភូមិផាកណាម ឃុំកោះពាក្យ ស្រុកវ៉ើនសៃ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មចន្ទីផាកណាម នៅភូមិផាកណាម ឃុំកោះពាក្យ ស្រុកវ៉ើនសៃ ដែលមានអ្នកចូលរួមសរុប ៥២នាក់ (ស្រី ១២នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.មន្ត្រីតំណាងធនាគារ ARDB បានបង្ហាញការផ្សព្វផ្សាយអំពីនីតិវិធី លក្ខខណ្ឌក្នុងដំណើរការកម្ចីថវិកាពីធនាគារ
២.បានបង្ហាញអំពីគោលការណ៍នៃការធ្វើអនាម័យ និងថែទាំចំការតាមរយៈការតែងមែក និងដាក់ជី
៣.ចែករំលែកអំពីការកែច្នៃឧបករណ៍តុបតែងមែកដែលមានភាពងាយស្រួល រឹងមាំ និងចំណាយថវិកាតិច
៤.ការបង្ហាញជាក់ស្តែងអំពីការកាត់មែកចន្ទី មិនត្រឹមត្រូវកន្លងមកដែលបង្កឱ្យមានបញ្ហា និងជម្ងឺចន្ទី
៥.បង្ហាញអំពីតារាងពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី វិធានការការពារ និងកម្ចាត់
៦.វិភាគសេដ្ឋកិច្ច ក្នុងការថែទាំ ការដាក់ជី បាញ់ថ្នាំ លើស្វាយចន្ទី
៧.ការអនុវត្តជាក់ស្តែងក្នុងការតាក់តែងមែក និងការដាក់ជីគល់។





