Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ហ្លឹក ឡយ ទៅសមាជិកសហគមន៍កសិកម្មចម្រុះរង៉ោលដូងល្អឺនកាំមិស នៅភូមិល្អឺនកាំមិស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ហ្លឹក ឡយ ទៅសមាជិកសហគមន៍កសិកម្មចម្រុះរង៉ោលដូងល្អឺនកាំមិស នៅភូមិល្អឺនកាំមិស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី

 

កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ហ្លឹក ឡយ ទៅសមាជិកសហគមន៍កសិកម្មចម្រុះរង៉ោលដូងល្អឺនកាំមិស នៅភូមិល្អឺនកាំមិស ឃុំអូរជុំ ស្រុកអូរជុំ ដែលមានអ្នកចូលរួមសរុប ៤១នាក់ (ស្រី ១៨នាក់)។

+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖

១.គោលការណ៍នៃការធ្វើអនាម័យ និងថែទាំចំការតាមរយៈការតែងមែក និងដាក់ជី

២.ការកែច្នៃឧបករណ៍តុបតែងមែកដែលមានភាពងាយស្រួល រឹងមាំ និងចំណាយថវិកាតិច

៣.ការកាត់មែកចន្ទីមិនត្រឹមត្រូវកន្លងមកដែលបង្កឱ្យមានបញ្ហា

៤.តារាងពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី វិធានការការពារ និងកម្ចាត់

៥.សារៈសំខាន់នៃការកត់ត្រាចំណូល-ចំណាយ-ចំណេញក្នុងការដាំដុះថែទាំស្វាយចន្ទី

៦.ការអនុវត្តជាក់ស្តែងក្នុងការតាក់តែងមែក និងការដាក់ជីគល់

៧.ជំងឺលើចន្ទី។

 

 

Leave a Reply

Your email address will not be published.