Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយសហគមន៍កសិកម្ម មៀនប៉ៃលិនអូរតាវ៉ៅសែនជ័យ ដើម្បីផ្សព្វផ្សាយអំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT

ការជួបប្រជុំជាមួយសហគមន៍កសិកម្ម មៀនប៉ៃលិនអូរតាវ៉ៅសែនជ័យ ដើម្បីផ្សព្វផ្សាយអំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT

 

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបប្រជុំជាមួយសហគមន៍កសិកម្ម មៀនប៉ៃលិនអូរតាវ៉ៅសែនជ័យ ដើម្បីផ្សព្វផ្សាយអំពីការគាំទ្ររបស់កម្មវិធី ASPIRE-AT និងកម្ចីវិនិយោគក្នុងក្របខណ្ឌរបស់កម្មវិធី ជាមួយលក្ខខណ្ឌនានារបស់ធនាគារ ARDB ជូនដល់ក្រុមប្រឹក្សាភិបាល និងសមាជិកសហគមន៍កសិកម្ម នៅភូមិអូរប្រើស ឃុំអូរតាវ៉ៅ ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុប ៧នាក់ (ស្រី ២នាក់)។

 

ជាលទ្ធផលអង្គប្រជុំបានដំណើរការ និងពិភាក្សាដោយបានផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

-លោក ប៊ុន គឺមហឿន ប្រធានសហគមន៍បានចែករំលែកអំពីលទ្ធផលនៃការចូលរួមវេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃមៀនប៉ៃលិន និងស្វាយចន្ទី ដែលផ្តោតលើលទ្ធភាពផ្គត់ផ្គង់ និងប្រមូលទិញ នៅទីរួមខេត្តបន្ទាយមានជ័យ ជូនដល់សមាជិកក្រុមប្រឹក្សាសហគមន៍ ក៍ដូចជាអង្គប្រជុំ

-បានផ្សព្វផ្សាយបន្ថែមអំពីសហគមន៍កសិកម្មទំនើប សារៈសំខាន់នៃការបង្កើតសហគមន៍កសិកម្មទំនើប លក្ខណសម្បត្តិ គោលនយោបាយ គោលការណ៍ លក្ខខណ្ឌ និងដំណើរការចងក្រង ព្រមទាំងគ្រប់គ្រងសហគមន៍កសិកម្មទំនើប

-បានបង្ហាញអំពីគោលការណ៍ និងនីតិវិធីទទួលបានឥណទានពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ។

ចុងបញ្ចប់ក្រុមការងារបានធ្វើការវាយតម្លៃបឋមលើលក្ខណសម្បត្តិរបស់សហគមន៍ ដោយប្រើបញ្ជីសំនួរ Graduated AC/PO។ ជាលទ្ធផលសហគមន៍ទទួលបានពិន្ទុ ៧៨.១២%។

 

 

 

 

 

Leave a Reply

Your email address will not be published.