កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរហាលសួងសាមគ្គបៃតង នៅឃុំព្រែកនរន្ទ ស្រុកឯកភ្នំ និងប្រជុំផ្ដល់ការគាំទ្របច្ចេកទេស ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មរកា នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរហាលសួងសាមគ្គបៃតង នៅឃុំព្រែកនរន្ទ ស្រុកឯកភ្នំ និងប្រជុំផ្ដល់ការគាំទ្របច្ចេកទេស ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មរកា នៅឃុំរកា ស្រុកសង្កែ ដែលមានអ្នកចូលរួមសរុប ៤៩នាក់ (ស្រី ៣១នាក់)។
កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
(១) មន្រ្តីធនាគារ ARDB បានផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន ក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ( កម្ចីលក្ខណៈសហគមន៍ និងកម្ចីលក្ខណៈបុគ្គលជាសមាជិកសហគមន៍) និងសំណួរ-ចម្លើយ
(២) រំលឹកមេរៀនទ្បើងវិញអំពីការផលិតជីទឹកម្នាស់ និងការប្រើប្រាស់ជីទឹកម្នាស់ លើដំណាំបន្លែរបស់កសិករ
(៣) ការចែករំលែកបទពិសោធន៍ល្អៗអំពីកសិករនាំមុខលើការដាំបន្លែ ក្នុងផ្ទះសំណាញ់ និងការរៀបចំដី
(៤) បង្ហាត់បង្ហាញបច្ចេកទេសផលិតជីកំប៉ុស្ត៍គោកធម្មជាតិ និងបានផលិតជីកំប៉ុស្ត៍ ៦ ការ៉ុង
(៥) ការស្វែងយល់អំពីកត្តាសំខាន់ នៃការគ្រប់គ្រងជីជាតិ
(៦) ការពិភាក្សាការងារផ្សេងៗអំពីផលិតកម្មដំណាំស្វាយចន្ទី
(៧) ការអនុវត្តផលិតជីធម្មជាតិដែលផ្សំពីបន្លែ ផ្លែឈើទុំ និងស្ករ។









