Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបពិភាក្សាជាមួយសហគមន៍កសិកម្មបន្លាស្អិតអភិវឌ្ឍន៍ នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ការជួបពិភាក្សាជាមួយសហគមន៍កសិកម្មបន្លាស្អិតអភិវឌ្ឍន៍ នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

 

 

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានទៅជួបពិភាក្សាជាមួយសហគមន៍កសិកម្មបន្លាស្អិតអភិវឌ្ឍន៍ នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

កិច្ចពិភាក្សានេះ ផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

១-សកម្មភាពដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម

២-ការប្រមូលសមាជិកបន្ថែម

៣-ស្ថានភាពផលិតកម្មបន្លែ និងទីផ្សារ

៤-តួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍

៥-ការរៀបចំផែនការផលិតកម្មបន្លែ

៦-ពន្យល់អំពីគោលការណ៍ឥណទានរបស់ធនាគារ ARDB និង

៧-ការវាយតម្លៃសហគមន៍ ផ្អែកលើ ១៦ចំណុច។

ជាលទ្ធផលបានបង្ហាញថា ការដឹកនាំ និងការគ្រប់គ្រង នៅមានចំណុចខ្វះខាតច្រើន ដែលតម្រូវអោយមានការរៀនសូត្របន្ថែម ព្រមទាំងការងារផលិតកម្ម និងទីផ្សារ ក៏ត្រូវការពេលវេលាណែនាំទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងផងដែរ។

 

 

 

Leave a Reply

Your email address will not be published.