កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបួរសាមគ្គីមានជ័យ នៅឃុំបួរ ស្រុកភ្នំព្រឹក និងសហគមន៍កសិកម្មតាសីសាមគ្គី នៅឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបួរសាមគ្គីមានជ័យ នៅឃុំបួរ ស្រុកភ្នំព្រឹក និងសហគមន៍កសិកម្មតាសីសាមគ្គី នៅឃុំតាម៉ឺន ស្រុកថ្មគោល ដែលមានអ្នកចូលរួមសរុប ៦៨នាក់ (ស្រី ៣៧នាក់)។
លទ្ធផល សម្រេចបានរួមមាន៖ (១)មន្រ្តីអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្សព្វផ្សាយអំពីគោលការណ៍ឥណទានក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT (កម្ចីជាលក្ខណៈសហគមន៍កសិកម្ម និងកម្ចីជាលក្ខណៈបុគ្គល) និងសំណួរ-ចម្លើយ (២)រំលឹកមេរៀនទ្បើងវិញស្តីពី ការផលិតជីទឹកម្នាស់ និងការប្រើប្រាស់ជីទឹកម្នាស់ លើដំណាំបន្លែរបស់កសិករ (៣)ការចែករំលែកបទពិសោធន៍ល្អៗ ពីកសិករនាំមុខ លើការដាំបន្លែក្នុងផ្ទះសំណាញ់ និងការរៀបចំដី និង (៤)បង្ហាត់បង្ហាញបច្ចេកទេស ផលិតជីកុំប៉ុស្ត៍គោកធម្មជាតិ និងផលិតជីកុំប៉ុស្ត៍បាន ៦ ការ៉ុង។








