Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយសហគមន៍កសិកម្មកសិករកន្រ្ទាំងសាមគ្គីអភិវឌ្ឍ នៅសាលាឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ការជួបប្រជុំជាមួយសហគមន៍កសិកម្មកសិករកន្រ្ទាំងសាមគ្គីអភិវឌ្ឍ នៅសាលាឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប

 

 

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបប្រជុំជាមួយសហគមន៍កសិកម្មកសិករកន្រ្ទាំងសាមគ្គីអភិវឌ្ឍ នៅសាលាឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ឃាម ឆាង មេឃុំ លោកស្រី ជ្រះ ធីតា ជំទប់ឃុំទី១ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ១៤នាក់ (ស្រី ៨នាក់)។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖

  • ពង្រឹង និងគាំទ្រលើការងារដឹកនាំ និងគ្រប់គ្រងសហគមន៍
  • ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក និងថ្នាក់ដឹកនាំសហគមន៍
  • វាយតម្លៃសហគមន៍
  • រៀបចំចងក្រងកសិករសក្តានុពល
  • ជម្រាបជូនអំពីលក្ខន្តិកៈ នៃការទទួលបានឥណទានពីអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។

បន្ទាប់មក ក្រុមការងារបាន​ទៅពិនិត្យមើលការដាំដំណាំ របស់សមាជិកសហគមន៍ និងបានណែនាំអំពីបច្ចេកទេសថែទាំ ការប្រមូលផល និងសុវត្ថិភាព។

 

 

 

 

 

Leave a Reply

Your email address will not be published.