ប្រជុំពិភាក្សាបឋម ស្តីអំពីគោលការណ៍ឥណទាន និងខ្លឹមសារផ្សព្វផ្សាយរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាលាខេត្តបាត់ដំបង នៅការិយាល័យកម្មវិធី ASPIRE-AT ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានជួបប្រជុំពិភាក្សាបឋម ស្តីអំពីគោលការណ៍ឥណទាន និងខ្លឹមសារផ្សព្វផ្សាយរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាលាខេត្តបាត់ដំបង នៅការិយាល័យកម្មវិធី ASPIRE-AT ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមសរុប ០៦នាក់ រួមទាំងប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត និងនាយកសាលាធនាគារ ARDB ខេត្តបាត់ដំបង។
លទ្ធផលនៃកិច្ចប្រជុំ សម្រេចបាន៖ (១)បុគ្គលិកធនាគារ ARDB នឹងចូលរួមផ្សព្វផ្សាយគោលការណ៍ឥណទានតាមសកម្មភាពរបស់កម្មវិធី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ (២)បុគ្គលិកធនាគារ ARDB នឹងទៅសិក្សាលទ្ធភាពកម្ចីបុគ្គល (២៥ សមាជិកសហគមន៍) និងសហគមន៍កសិកម្ម (៣ សហគមន៍) ដោយផ្ទាល់ទៅតាមបញ្ផីឈ្មោះសហគមន៍ និងសមាជិកសហគមន៍ និង (៣)លិខិតអញ្ផើញ និងកម្មវិធីទៅផ្សព្វផ្សាយត្រូវបានផ្តល់ជូនដល់នាយកសាខាធនាគារ ARDB ខេត្តបាត់ដំបង។


