កិច្ចប្រជុំបច្ចេកទេសគាំទ្រដល់សហគមន៍កសិកម្មអាងកំពីងពួយ ក្នុងខ្សែច្រវាក់តម្លៃបន្លែ នៅភូមិអន្លងស្វាយ ឃុំតាគ្រាម ស្រុកបាណន់ និងកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មទួលក្រសាំងសាមគ្គីថ្មី នៅភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង
កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំប្រជុំបច្ចេកទេសគាំទ្រដល់សហគមន៍កសិកម្មអាងកំពីងពួយ ក្នុងខ្សែច្រវាក់តម្លៃបន្លែ នៅភូមិអន្លងស្វាយ ឃុំតាគ្រាម ស្រុកបាណន់ និងរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មទួលក្រសាំងសាមគ្គីថ្មី នៅភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល ដែលមានអ្នកចូលរួមសរុប ១៧នាក់ (ស្រី ០៧នាក់)។
កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖ (១) លទ្ធផលសម្រេចបាន-បញ្ហាប្រឈមនានា និងផែនការត្រូវអនុវត្តបន្តរបស់សហគមន៍កសិកម្មអាងកំពីងពួយ (២) ស្ថានភាពនៃការអនុវត្តកម្មវិធី ASPIRE-AT និង ផែនការគាំទ្របន្តរបស់កម្មវិធី (៣) រំលឹកមេរៀន និងលទ្ធផលនៃការសាកល្បងអនុវត្តជីទឹកម្នាស់លើដំណាំបន្លែ ក្នុងនោះមានកសិករ ២នាក់ មានសមត្ថភាពក្នុងការផលិតជីទឹកម្នាស់ និង (៤) បង្ហាញបច្ចេកទេសផលិតជីកំប៉ុស្ត៍ និងផលិតជីកំប៉ុស្ត៍បានចំនួន 0៤ ការ៉ុង។








