មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករទាំង ១០ភូមិ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ
កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ជូនដល់ប្រជាកសិករទាំង ១០ភូមិ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលមានអ្នកចូលរួមសរុប ៨០គ្រួសារ (ស្រី្តជាមេគ្រួសារ ៦០គ្រួសារ)។
លទ្ធផលសម្រេចបានដូចខាងក្រោម៖
- កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មកំពង់ប្រណាកមានជ័យ”
- បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបានចំនួន ៥រូប
- បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យបានចំនួន ៣រូប
- កំណត់យកទីតាំងនៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហមន៍
- មុខរបររបស់សហគមន៍មាន៖ ទិញលក់កសិផល (ចន្ទី ដំឡូងមី ស្រូវ សណ្ដែកសៀង…) ផ្កត់ផ្គង់ធាតុចូលកសិកម្ម (ពូជដំណាំ ជី ថ្នាំកសិកម្ម) សេវាកម្មប្រើប្រាស់រួមគ្នា និងកែច្នៃកសិផល ។ល។
- អនុម័តប្រាក់ភាគហ៊ុន ២០,០០០៛ ក្នុង ១ហ៊ុន និងប្រាក់សមាជិកភាព ២,០០០៛ ក្នុង ១គ្រួសារ អនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង
- ការបែងចែកប្រាក់ចំណេញ៖
– មូលនិធិបម្រុង ២០%
– មូលនិធិបណ្តុះបណ្តាល ៣%
– មូលនិធិទ្រទ្រង់ថ្នាក់ដឹកនាំសហគមន៍ ២៨%
– មូលនិធិលើកទឹកចិត្ត(សមាជិក) ១%
– មូលនិធិអភិវឌ្ឍន៍មុខជំនួញ ១៦%
– ប្រាក់ភាគលាភ (សមាជិក) ៣០%
– មូលនិធិសង្គម និងកុមារ ២% ។
ក្រុមការងារក៏បានណែនាំអំពី តួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍ និងណែនាំអំពីការចុះឈ្មោះចូលជាសមាជិកសហគមន៍ (បំពេញពាក្យសុំចូលជាសមាជិកសហគមន៍ តារាងភាគហ៊ុន ។ល។)




